×

Score Update៖ វៀតណាមជួបមីយ៉ាន់ម៉ា ខណៈកម្ពុជាប៉ះថៃដណ្ដើមមេដាយសំរឹទ្ធនៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់នារី ស៊ីហ្គេម២០២៣

ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានយកឈ្នះទៅលើក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទាត់ផ្នែកនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។

វៀតណាម នឹងត្រូវប៉ះក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ា ដែលបានយកឈ្នះថៃ ដោយលទ្ធផល ៤-២ នៅក្នុងការប្រកួតមួយគូទៀត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្ដាតចាស់។

ចំណែកកម្ពុជា នឹងជួបថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយសំរឹទ្ធ នាថ្ងៃទី១៥ ខែឧសភា វេលាម៉ោង ៤សៀលតទៅ។

នេះជាប្រវត្តិសាស្ត្ររបស់បាល់ទាត់នារីកម្ពុជា ដែលបានឆ្លងទៅកាន់វគ្គចាញ់ធ្លាក់ លើវិញ្ញាសាបាល់ទាត់នារី នៃព្រឹត្តិការណ៍ស៊ីហ្គេម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង