ក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ា ដែលត្រូវបានក្រុមបាល់ទាត់នារីជម្រើសជាតិថៃនាំមុខមុន២គ្រាប់ បានវាយបកយកឈ្នះត្រឡប់មកវិញក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋានស្ដាតចាស់ ដើម្បីក្លាយជាបេក្ខភាពមួយឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស វិញ្ញាសាបាល់ទាត់នារី នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
កីឡាការិនីថៃ Saowalak និង Orapin បានបើកការនាំមុខសម្រាប់ក្រុមថៃ តាំងពីនាទីទី ១០ និង ១៨ ប៉ុន្តែ មីយ៉ាន់ម៉ាបានវាយបកតាមរយៈកីឡាការិនី Yu Per Khine នៅនាទីទី ៤៣, កីឡាការិនី Win Theigi Tun នាទីទី ៤៨, កីឡាការិនី San Thaw Thaw នាទីទី ៥២ និងកីឡាការិនី Myat Noe Khin នៅនាទីទី ៩០+២។
មីយ៉ាន់ម៉ា នឹងត្រូវប៉ះក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម ដែលបានយកឈ្នះកមពុជា ដោយលទ្ធផល ៤-០ នៅក្នុងការប្រកួតមួយគូទៀត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ចំណែកកម្ពុជា នឹងជួបថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយសំរឹទ្ធ នាថ្ងៃទី១៥ ខែឧសភា វេលាម៉ោង ៤សៀលតទៅ។ វៀតណាម នឹងប៉ះមីយ៉ាន់ម៉ាដណ្ដើមមេដាយមាស វេលាម៉ោង ៧:៣០ នាទីយប់ថ្ងៃដដែល៕