×

ស៊ន សៀវម៉ី នឹងប្រកួតលើវិញ្ញាសាកីឡាតេក្វាន់ដូ WT នារសៀលនេះ

វីរកីឡាការិនី ស៊ន សៀវម៉ី នឹងប្រកួតនៅលើវិញ្ញាសា ៧៣គីឡូក្រាម កីឡាតេក្វាន់ដូ WT ដើម្បីស្វែងរកមេដាយមាសទី៤ ជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលគាត់បានចូលរួមប្រកួត។

ម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យ និងកីឡាអាស៊ី ១សម័យរូបនេះ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភានេះ ខ្លួននឹងត្រូវប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិសាជាថ្មី ហើយក៏ជាពេលវេលាដែលគាត់មានមោនកភាពបំផុតក្នុងនាមជាកីឡាការិនីកម្ពុជា។

សូមជម្រាបថា ការប្រកួតទម្ងន់របស់កីឡាការិនីស៊ន សៀវម៉ី នៅថ្ងៃនេះ នឹងរកឃើញម្ចាស់មេដាយតែម្ដង។

ការប្រកួតកីឡាតេក្វាន់ដូ WT ធ្វើឡើងចាប់ពីម៉ោង២រសៀលតទៅ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង