×

បឺត សង្ឃឹម ចេញការពារមេដាយមាសរបស់ខ្លួន នៅរសៀលនេះ លើវិញ្ញាសាឃីកបុកស៊ីង

ទូច រ៉ាឆាន់ ដែលអ្នកគាំទ្រកម្ពុជាភាគច្រើនស្គាល់ថា បឺត សង្ឃឹម នឹងប្រកួតនៅលើវិញ្ញាសា Low Kick -57 KG នៃកីឡាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នារសៀលថ្ងៃទី១៤ ខែឧសភានេះ។

បឺត សង្ឃឹម ដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២១ នឹងត្រូវជួបកីឡាករឥណ្ឌូណេស៊ី Sinaga Fransiskus នៅវគ្គ៨នាក់ចុងក្រោយ។

នៅថ្ងៃដដែល កីឡាករកីឡាការិនីកម្ពុជា ដែលត្រូវប្រកួតលើវិញ្ញាសាឃីកបុកស៊ីង មានដូចជា ឈឿង ល្វៃ ដែលទើបតែយកឈ្នះដៃគូប្រកួតរបស់ខ្លួនកាលពីម្សិលមិញ រួមជាមួយកីឡាករ ស៊ន រ៉ាគីម សុខ រិទ្ធ យួន វ៉ាន់ស៊ីន ចាន់ វិច្ឆិកា ម៉េត បូរិន ទេព យិនយ៉ាន និងកីឡាការិនី វី ស្រីឆាយ។

ការប្រកួតចាប់ផ្ដើមពីម៉ោង ៣:៣០ នាទីរសៀល នៅសង្វៀននៃពហុកីឡដ្ឋានជាតិមរតកតេជោ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង