ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យបាល់ទាត់ ដោយបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ផ្នែកនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីដណ្ដើមយកមេដាយសំរឹទ្ធ នារសៀលថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
ទោះបីជាលទ្ធផលទៅជាបែបណា ក៏ក្រុមបាល់ទាត់នារីកម្ពុជា បានធ្វើរឿងដ៏អស្ចារ្យរួចទៅហើយដោយបានឆ្លងផុតវគ្គសន្សំពិន្ទុតាមពូល វិញ្ញាសាបាល់ទាត់ផ្នែកនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលយើងមិនធ្លាប់ធ្វើបានចាប់តាំងពីមានព្រឹត្តិការណ៍កីឡាមួយនេះមកម្ល៉េះ។
កម្ពុជា ជួបក្រុមបាល់ទាត់នារីថៃ ដណ្ដើមមេដាយសំរឹទ្ធ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៤រសៀល។
មុនឈានដល់វគ្គនេះ កម្ពុជាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតវគ្គសន្សំពិន្ទុ ដោយបានឈ្នះ ២ និងចាញ់១។ កម្ពុជា បានឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានភ្លាត់ចាញ់ក្រុមវៀតណាម៕