ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានយកឈ្នះទៅលើក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ២–០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ លើវិញ្ញាសាបាល់ទាត់ផ្នែកនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
វៀតណាម អាចការពារមេដាយមាសរបស់ខ្លួនបានសម្រេច បន្ទាប់ពីឈ្នះមេដាយមាសកាលពីព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២៕