ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមេដាយសំរឹទ្ធ វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីម្សិលមិញ។
ដោយឡែក ក្រុមឥណ្ឌូណេស៊ី បានផ្ដួលក្រុមថៃ ដោយលទ្ធផល ៥-២ ក្នុងម៉ោងបន្ថែម១៥នាទីពីរដង បន្ទាប់ពីស្មើគ្នា ២-២ ក្នុង៩០នាទី នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស៕