×

សមាគមបាល់ទាត់ថៃ បើកការស៊ើបអង្កេតក្នុងការប៉ះទង្គិចជាមួយឥណ្ឌូណេស៊ី

សមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ FA Thailand បានចេញសេចក្ដីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ជុំវិញការប៉ះទង្គិចគ្នារវាងសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សមាគមនេះបានសូមទោសចំពោះទង្វើរបស់សមាជិករបស់ខ្លួន ដែលបានបង្កចលាចលនៅលើទីលានប្រកួត និងក្រៅទីលានប្រកួត។ បន្ថែមពីនេះ ក្រុមស៊ើបអង្កេតមួយនឹងត្រូវបង្កើតឡើងដើម្បីស្វែងរកការពិតជាបន្ទាន់។ សមាគមបាល់ទាត់ថៃ បន្តថា ការពិន័យធ្ងន់ធ្ងរនឹងធ្វើឡើងដោយមិនមានការអត់ឱន នៅពេលដែលក្រុមបាល់ទាត់របស់ថៃវិលត្រឡប់ទៅដល់ប្រទេសថៃវិញ។

ការប៉ះទង្គិចបានកើតឡើង នៅក្នុងម៉ោងបន្ថែម នៅពេលថៃបានតាមស្មើឥណ្ឌូណេស៊ី ២ទល់នឹង២ ហើយឥណ្ឌូណេស៊ីបានស៊ុតនាំមុខវិញ នៅក្នុងម៉ោងបន្ថែម ១៥នាទីពីរដង។ ទោះជាយ៉ាងណា លទ្ធផលចប់ការប្រកួត ថៃបានចាញ់ដោយលទ្ធផល ៥-២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង