×

ស៊ីហ្គេម២០២៣៖ កម្ពុជាទទួលបានលទ្ធផលល្អលើវិញ្ញាសាកីឡា២ដែលពេញនិយមលើពិភពលោក

ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៦ ខែឧសភា ស្របពេលដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរសរវាងឥណ្ឌូណេស៊ីជាមួយថៃ គឺជាការប្រកួតចុងក្រោយបំផុត។

ទោះបីជាកម្ពុជាមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលលើវិញ្ញាសាបាល់ទាត់ផ្នែកបុរសក៏ដោយ ក៏កម្ពុជាធ្វើបានល្អនៅលើវិញ្ញាសាកីឡាដែលពេញនិយមចំនួន២ទៀត រួមមានកីឡាបាល់ទះក្នុងសាល និងកីឡាបាល់បោះ។

ខាងក្រោមនេះជាចំណាត់ថ្នាក់នៃប្រភេទកីឡានីមួយរបស់ប្រទេសដែលបានចូលរួមប្រកួត (ផ្នែកបុរស)៖

កម្ពុជា
បាល់ទាត់៖ លេខ ៦, បាល់ទះ៖ ២, បាល់បោះ៖ ២

ថៃ
បាល់ទាត់៖ ២, បាល់ទះ៖ ៤, បាល់បោះ៖ ៣

ឥណ្ឌូណេស៊ី
បាល់ទាត់៖ ១, បាល់ទះ៖ ១, បាល់បោះ៖ ៤

វៀតណាម
បាល់ទាត់៖ ៣, បាល់ទះ៖ ៣, បាល់បោះ៖ ៦

ហ្វីលីពីន
បាល់ទាត់៖ ៨, បាល់ទះ៖ ៥, បាល់បោះ៖ ១

មីយ៉ាន់ម៉ា
បាល់ទាត់៖ ៤, បាល់ទះ៖ ៧, បាល់បោះ៖ មិនចូលរួម

ម៉ាឡេស៊ី
បាល់ទាត់៖ ៥, បាល់ទះ៖ ៨, បាល់បោះ៖ ៥

សិង្ហបុរី
បាល់ទាត់៖ ១០, បាល់ទះ៖ ៦, បាល់បោះ៖ ៧

ឡាវ
បាល់ទាត់៖ ៩, បាល់ទះ៖ មិនចូលរួម, បាល់បោះ៖ ៨

ទីម័រខាងកើត៖
បាល់ទាត់៖ ៧, បាល់ទះ៖ មិនចូលរួម, បាល់បោះ៖ មិនចូលរួម

សូមបញ្ជាក់ថា ព្រុយណេមិនបានចូលរួមការប្រកួតក្នុងកីឡាទាំង៣ទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង