ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែឧសភា នេះមហាជនយ៉ាងច្រើនកុះករបានធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីត្រៀមខ្លួនអបអរសាទរពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ យ៉ាងគគ្រឹកគគ្រេង។
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងបរទេសផងនោះបានដើរសំដៅទៅក្នុងពហុកីឡដ្ឋាន និងអង្គុយតាមកន្លែងរៀងខ្លួនយ៉ាងមានសណ្តាប់ធ្នាប់ហាក់រំភើបចំពោះវត្តមានរបស់ខ្លួនដែលបានអង្គុយទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះជាខ្លាំង។
ចង់ដឹងថាសកម្មភាពមហាជនរំភើបប៉ណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕