ភ្នំពេញ៖ កីឡាការិនី ផ្នែក កីឡា ស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី បានធ្វើការអំពាវនាវដល់មហាជនបរិច្ចាគ និងចូលរួមកម្មវិធីសប្បុរសធម៌ ដើម្បីជួយកុមារពិការកាយសម្បទានៅកម្ពុជា។
កីឡាការិនី ស្រួង ភាវី បាននិយាយថា៖ “ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អអំពីការងារសប្បុរសធម៌មួយនៅភ្នំពេញ ដោយអង្គការសមាគមសប្បុរសធម៌នាងខ្ញុំ រួមសហការជាមួយសមាគម VMove Club និង សមាជិកឧត្តមគតិកូនខ្មែរ ធ្វើនូវកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គីគុណធម៌ដល់ប្អូនៗកុមារពិការកាយសម្បទាចំនួន ១០០នាក់ ដោយក្ដីស្រឡាញ់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ”។
“បងប្អូន ទាំងអស់គ្នា អាចចូលរួម ជាមួយនាងខ្ញុំបានដោយសេរី និង ផ្ដល់ក្ដីស្រឡាញ់ចំពោះក្មេងៗពិការដែលមានអាសយដ្ឋាននៅជាន់ទី៣
មុខសាលប្រជុំធំ អាគារផ្សារទំនើប KC(ខេស៊ី) ជិតវត្តតាំងកសាង ចូលតាមច្រកក្លោងទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយ២គីឡូម៉ែត្រ ទល់មុខ បុរី អរគីដេ វេលាម៉ោង ១១ថ្ងៃត្រង់”។
នេះជាការបញ្ជាក់របស់ កីឡាការិនី ស្រួង ភាវី។
ជាមួយគ្នានេះ កីឡាការិនី ស្រួង ភាវី បានបន្ថែមថា បងប្អូន ដែលចូលរួមនឹងបានឃើញសកម្មភាព បញ្ចេញ សមត្ថភាពរបស់ប្អូនៗពិការបង្ហាញដល់យើងទស្សនាទាំងអស់គ្នា៕
អត្ថបទ៖ វឿន សាវុធ/CNC