×

កម្ពុជា ទទួលការសាទរពីប្រជាជាតិអាស៊ីអាគ្នេយ៍សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានបញ្ចប់ជាស្ថាពរ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកម្ពុជា បានធ្វើឱ្យពិភពលោកបានឃើញថាកម្ពុជាអាចរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបានប្រកបដោយជោគជ័យ។

បន្ទាប់ពីភ្លើងគប់ត្រូវបានពន្លត់ ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ផេកហ្វេសប៊ុក ដែលមានឈ្មោះថា “Asian SEA Story” បានស្ទង់មតិរបស់ប្រជាជនអាស៊ីអាគ្នេយ៍ ដោយសង្កេតឃើញថា មានចំនួនបេះដូង និង Like ជាច្រើន។

បើយោងតាមការបង្ហោះរបស់ Asian SEA Story ឃើញថា ក្នុងរយៈពេល២០ម៉ោង ចំនួនបេះដូងមាន 4.6K និង Like 2.3K ។ ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិនៅក្នុង Comment ល្អៗផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង