×

CBS Fantasy League ៖ ក្រុមការងារ CBS Sport ជ្រើសរើសកីឡាករល្អៗសម្រាប់សប្ដាហ៍ទី៦

ចុងសប្តាហ៍ផ្សេងមួយទៀតនៃការប៉ះទង្គិចគ្នាគួរឱ្យចាប់អារម្មណ៍នៅក្នុងក្របខណ្ឌ Premier League ជិតមកដល់ហើយ ក្រុមការងារ CBS Sport នាំមកជូនលោកអ្នកនូវគន្លឹះសម្រាប់ Fantasy League ប្រចាំសប្តាហ៍ទី៦ និងការយល់ដឹងអំពីការជ្រើសរើសក្រុមកីឡាករល្អៗផងដែរ។

Fantasy League ប្រចាំសប្តាហ៍ទី៦ នេះ Managers នានាគួរប្រើទម្រង់ ៣-៤-៣ ដែលគួរដាក់ខ្សែប្រយុទ្ធចំនួនអតិបរមាចំនួនបីនាក់។

កីឡាករល្អៗដែលគួរជ្រើសរើសសម្រាប់សប្ដាហ៍នេះ រួមមាន៖ Ivan Toney (Brentford), Ismalia Sarr (Watford), Jan Bednarek (Southampton ), Cristiano Ronaldo (Manchester United), Bruno Fernandes (Manchester United), Mohammed Salah (Liverpool), Jack Grealish (Manchester City), Leon Bailey (Aston Villa), Antonio Rudiger (Chelsea, Said Benrahama (West Ham United)។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង