លោក Mikel Arteta ជឿជាក់ថា សន្ទុះដែលក្រុមកាំភ្លើងធំ Arsenal បានប្រមូលផ្តុំ មុនជំនួបក្របខណ្ឌ Premier League ទល់នឹងក្រុមភ្ញៀវ Tottenham Hotspur នឹងដើរតួយ៉ាងសំខាន់នៅថ្ងៃអាទិត្យនេះ។
ក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុម AFC Wimbledon ដោយលទ្ធផល ៣-០ នៅក្នុងការប្រកួត Carabao Cup កាលពីយប់មិញ ដោយធ្វើឱ្យពួកគេឈ្នះ ៣ ប្រកួតជាប់ៗគ្នានៅគ្រប់កម្មវិធីទាំងអស់។
ទម្រង់លេងរបស់ក្រុម Arsenal បន្ទាប់ពីការឈប់សម្រាកអន្ដរជាតិ បង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពីបរាជ័យ ៣ប្រកួតនៅដើមរដូវកាលនេះ។
Arsenal នឹងស្វាគមន៍គូប្រជែងទីក្រុងឡុងដ៍ Tottenham មកកាន់កីឡដ្ឋាន Emirates នៅថ្ងៃអាទិត្យនេះ។ លោក Arteta បាននិយាយថា៖ “ទំនុកចិត្តបានកើនឡើង ការប្រកួតប្រជែង នាំមកនូវអ្វីដែលល្អបំផុតពីក្នុងខ្លួនរបស់អ្នក នៅពេលដែលអ្នកជួបនឹងគ្រាលំបាក។”
“ពួកគេ បានឈ្នះការប្រកួត ៣លើកជាប់ៗគ្នា ដូច្នេះសូមសរសើរចំពោះវិធីដែលពួកគេបានគ្រប់គ្រងស្ថានការណ៍ ហើយឥឡូវនេះ ពួកគេច្បាស់ជាទន្ទឹងរង់ចាំលេងនៅថ្ងៃអាទិត្យ ក្នុងការប្រកួតដ៏ធំបំផុតរបស់យើងនៅរដូវកាលនេះ។”
Arteta បានធ្វើការផ្លាស់ប្តូរចំនួន ១០ នាក់ពីជ័យជម្នះ ១-០ របស់ក្រុមកាំភ្លើងធំ Arsenal នៅឯ Burnley ដោយមានតែ Thomas Party ប៉ុណ្ណោះ ដែលបានជាប់នៅក្នុងជម្រើសដំបូង។
ទោះយ៉ាងណាក៏ដោយ Alexandre Lacazette ដែលមិនទាន់រកបានគ្រាប់បាល់នៅ Premier League នៅរដូវកាលនេះ បានរកគ្រាប់ទល់នឹងក្រុម Wimbledon ។
កីឡាករពាក់លេខ១០ថ្មីរបស់ Arsenal គឺ Emile Smith Rowe បានរកគ្រាប់បាលទី១របស់ខ្លួននៅរដូវកាលនេះ មុនពេល Eddie Nketiah បន្ថែម១គ្រាប់ទៀតនៅនាទី៨០៕
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។