×

ខ្សែប្រយុទ្ធ James Rodriguez សម្រេចបានចូលរួមជាមួយក្លិប Al-Rayyan នៅកាតា

នៅថ្ងៃពុធទី២២ ខែកញ្ញា ក្លិប Everton និងក្លិប Al-Rayyan បានព្រមព្រៀងគ្នាលើការផ្ទេរកីឡាករអន្តរជាតិកូឡុំប៊ី James Rodriguez ហើយគេនឹងត្រូវហោះហើរទៅកាន់ប្រទេសកាតា ស្របពេលដែលកិច្ចសន្យានិងថ្លៃផ្ទេរមិនត្រូវបានបង្ហាញជាផ្លូវការនោះទេ។

បន្ទាប់ពីសម្រេចចិត្តចាកចេញពីប្រទេសអង់គ្លេសនេះមកពីអនាគតរបស់ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះនៅ Everton មើលទៅមិនច្បាស់លាស់ បន្ទាប់ពីក្លិបបានតែងតាំងអ្នកចាត់ការទូទៅលោកថ្មី គឺលោក Rafael Benitez មកជំនួសលោក Carlo Ancelotti នៅរដូវកាលនេះ។

Rodriguez បានចូលរួមជាមួយ Everton ពីក្លិប Real Madrid នៅ La Liga នៅខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នឹងបានចូលរួមចំណែកស៊ុតបាន ៦ គ្រាប់និងបញ្ជូន ៩ លើកក្នុងការចូលលេង ២៦ ប្រកួតឱ្យ Everton កាលពីរដូវកាលមុន។ ស្ថិតិនេះ អាចរាប់បានថាល្អគួរសមសម្រាប់គេនៅឆ្នាំដំបូង ក្នុងប្រទេសអង់គ្លេស តែឆ្នាំបន្ទាប់របស់គេស្ទើរតែគ្មានឱកាសចូលលេងនោះក្រោមការបង្វឹករបសគ្រូថ្មី។

យ៉ាងណាក្ដី មុនមកកាន់ប្រទេសអង់គ្លេស James Rodriguez ធ្លាប់ប្រឡូកជាមួយក្លិបយក្ស ដូចជា Real Madrid ដែលគេអាចស៊ុតបាន ៣៧គ្រាប់ នឹងជាកីឡាករឆ្នើមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ជាកន្លែងដែលគេឈ្នះស្បែកជើងមាស។ គេត្រូវបានក្លិប Bayern Munich ខ្ចីជើងក្នុងក្របខណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៧ ចំនួនពីររដូវកាលផងដែរ ហើយកីឡាកររូបនេះបានវិលត្រឡប់មកប្រទេសអេស្ប៉ាញវិញជាលើកទី២៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង