លោកស្រី Casey Stoney អតីតអ្នកចាត់ការទូទៅរបស់ក្រុម Manchester United ផ្នែកនារី បានទទួលការរិះគន់ បន្ទាប់ពីអះអាងថា Manchester City ជួបការលំបាកក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ។
អតីតគ្រូបង្វឹកបិសាចក្រហមរូបនេះ ត្រូវបានអ្នកគាំទ្រក្រុមមេឃខៀវ បង្ខំឱ្យបញ្ជាក់ពីការអធិប្បាយរបស់គាត់ នៅលើ Twitter បន្ទាប់ពីមានប្រតិកម្មនឹងសម្ដីរបស់គាត់ ក្រោយការប្រកួតដែល Man Utd ចាញ់ West Ham ដោយលទ្ធផល ១-០ យប់មិញ។
លោកស្រី Stoney ដែលជាអ្នកចាត់ការ៣រដូវកាល បាននិយាយថា Man City ជួបការលំបាកក្នុងការរកគ្រាប់បាល់ ដែលតាមពិតទៅ ពួកគេរកបានជាង ២០គ្រាប់រួចទៅហើយ នៅរដូវកាលនេះ។
អ្នកគាំទ្ររបស់ Man City បានសួរសំណួរអំពីការបញ្ចេញមតិមួយថា៖ “តើនាងពិតជាបាននិយាយបែបនេះមែនទេ ដែលក្រុមពួកយើងរកបាន ២៣គ្រាប់ក្នុងការប្រកួត ៦ លើកចុងក្រោយ”។ Fan ម្នាក់ទៀតនិយាយថា៖ “ យ៉ាងហោចណាស់គួរពិចារណាមុននឹងនិយាយកុហកនៅលើកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់!”
ភ្លាមៗ លោកស្រី Stoney បានឆ្លើយតបនៅលើបណ្ដាញសង្គមផ្ទាល់ ថា៖ “ខ្ញុំសុំទោស ប្រសិនបើខ្ញុំប្រើពាក្យពេចន៍របស់ខ្ញុំ ខុសនៅល្ងាចនេះ ហើយធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត៕”
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។