×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Manchester United Vs Aston Villa

ក្រុមបិសាចក្រហម Manchester United ពិតជាលេងបានល្អនៅដើមរដូវកាលនេះ។ ឆ្លងកាត់ការប្រកួត៥សប្ដាហ៍កន្លងមកមិនដែលចាញ់ឡើយ ឈ្នះបួនប្រកួត និងស្មើមួយប្រកួតមាន១៣ពិន្ទុ ឈរនៅលេខបីក្នុងតារាង Premier League តាមពីក្រោយក្រុម Liverpool និង Chelsea។

ក្រុម Aston Villa ជាអកុសលបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដោយចាញ់ក្រុមតោខៀវ Chelsea តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីនៅពាក់កណ្តាលសប្តាហ៍នេះ បន្ទាប់ពីបានផ្តួលក្រុម Everton ក្នុងលទ្ធផលបច្ចេកទេស ៣-០ ក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។

ក្រុមបិសាចក្រហម Manchester United មានកំណត់ត្រាក្នុងផ្ទះដ៏អស្ចារ្យទល់នឹងក្រុម Aston Villa ប៉ុន្តែក្រុមរបស់លោកគ្រូបង្វឹក Dean Smith ក៏អាចមានឱកាសអស្ចារ្យទទួលបានលទ្ធផលជាផ្លែផ្កានៅថ្ងៃសៅរ៍នេះផងដែរ បើយោងតាមការលេងនាពេលថ្មីៗនេះក្នុងលីគកំពូល។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester United ដែលអាចប្រើទម្រង់ ៤-២-៣-១ ៖ David de Gea (GK), Luke Shaw (DL), Harry Maguire (DC), Raphaël Varane (DC), Aaron Wan-Bissaka (DR), Fred (DMC), Scott McTominay (DMC), Paul Pogba (AML), Bruno Fernandes (AMC), Mason Greenwood (AMR), Cristiano Ronaldo (FW)

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Aston Villa ដែលអាចប្រើទម្រង់ ៣-៥-២ ៖ Emiliano Martínez (GK), Tyrone Mings (DC), Kortney Hause (DC), Ezri Konsa (DC), Ashley Young (ML), Jacob Ramsey (MC), Marvelous Nakamba (MC), Douglas Luiz (MC), Matthew Cash (MR), Danny Ings (FW, Ollie Watkins (FW)

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester United ៣-១ Aston Villa។

_ Manchester United vs Aston Villa ថ្ងៃសៅរ៍ ទី២៥ កញ្ញា ម៉ោង ៦:៣០យប់ នៅ MyTV


_ Leicester vs Burnley ថ្ងៃសៅរ៍ ទី២៥ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV


_ Arsenal vs Tottenham Hotspur ថ្ងៃអាទិត្យ ទី២៦ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង