ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League បានឈានចូលដល់សប្ដាហ៍ទី៦ហើយ ដោយប្រិយមិត្តកំពុងដុតដៃដុតជើង និងគិតគូរយ៉ាងល្អិតល្អិនដើម្បីរៀបចំក្រុមរបស់ខ្លួនដើម្បីទទួលបានពិន្ទុខ្ពស់ ដែលនឹងអាចឈ្នះរង្វាន់ពីកម្មវិធី CBS Fantasy League ផងដែរ។
សម្រាប់សប្ដាហ៍ទី៦ កីឡាករ៥នាក់ ដែលត្រូវបានទិញចូលច្រើនជាងគេ ក៏ត្រូវបានបង្ហាញឈ្មោះផងដែរ ក្នុងនោះ ប្រិយមិត្តប្រាកដជាអាចទស្សន៍ទាយបានយ៉ាងងាយថា កីឡាករ១រូប មានអ្នកទិញចូលច្រើន ពោលគឺ Cristiano Ronaldo របស់ Manchester United ។
ប៉ុន្តែ កីឡាករដែលត្រូវបានទិញចូលច្រើនជាង Ronaldo គឺ Michail Antonio របស់ West Ham United។ ក្នុងសប្ដាហ៍នេះ កីឡាកររបស់ក្រុមញញួរធំ ២នាក់ បានចូល Top 5 ដែលម្នាក់ទៀតគឺខ្សែបម្រើ Said Benrahma ។
ក្រៅពីនេះ នៅមានខ្សែបម្រើ Ismaila Sarr របស់ Watford និងខ្សែប្រយុទ្ធ Allan Saint-Maximin របស់ Newcastle United។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។