ក្រុមកាំភ្លើងធំ Arsenal បានឈ្នះការប្រកួតលីគកំពូលពីរលើកចុងក្រោយក្នុងជ័យជម្នះបច្ចេកទេស ១-០ ដូចគ្នាដោយបានឈ្នះក្រុម Norwich City ក្នុងទឹកដីខ្លួនឯងនិងឈ្នះក្រុម Burnley នៅឯកីឡដ្ឋាន Turf Moor ខណៈដែលពួកគេបន្តធ្វើឱ្យល្អប្រសើរឡើងវិញ បន្ទាប់ពីការចាប់ផ្តើមមិនល្អនៅក្នុងយុទ្ធនាការ Premier League ដើមរដូវកាលនេះ។
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានរងបរាជ័យពីរលើកជាប់ៗគ្នាក្នុងលទ្ធផលបច្ចេកទេស ៣-០ ដូចគ្នាផងដែរ ដោយចាញ់ក្រុមតោខៀវ Chelsea ក្នុងដីខ្លួនឯង និងចាញ់ក្រុម Crystal Palace នៅឯកីឡដ្ឋាន Selhurst Park បន្ទាប់ពីឈ្នះបីប្រកួតជាប់ៗគ្នាបីសប្ដាហ៍ពេលបើកឆាករដូវកាល។
គួររម្លឹកផងដែរថា ក្រុមកាំភ្លើងធំ Arsenal មិនដែលចាញ់ការប្រកួតលីគកំពូលក្នុងទឹកដីខ្លួនឯងជាមួយក្រុម Tottenham Hotspur ឡើយចាប់តាំងពីឆ្នាំ២០១០មក ហើយនឹងពិចារណាលើទម្រង់លេងរបស់ខ្លួនដើម្បីបន្តកំណត់ត្រានេះនៅថ្ងៃអាទិត្យបន្ថែមទៀត។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើទម្រង់ ៤-២-៣-១ ៖ Aaron Ramsdale (GK), Kieran Tierney (DL), Gabriel Magalhães (DC), Ben White (DC), Takehiro Tomiyasu (DR), Granit Xhaka (DMC), Thomas Partey (DMC), Emile Smith Rowe (AWL), Martin Ødegaard (AMC), Bukayo Saka (AMR), Pierre-Emerick Aubameyang (FW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Tottenham Hotspur ដែលអាចប្រើទម្រង់ ៤-៣-៣ ៖ Hugo Lloris (GK), Sergio Reguilón (DL), Eric Dier (DC), Cristian Romero (DC), Emerson Royal (DR), Dele Alli (MC), Oliver Skipp (MC), Pierre-Emile Højbjerg (MC), Giovani Lo Celso (FWL), Harry Kane (FW), Son Heung-Min (FWR)
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ៣-០ Tottenham Hotspur។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។