ក្រុមតោខៀវ Chelsea កំពុងរក្សាទម្រង់លេងយ៉ាងល្អប្រសើរ មិនទាន់ស្គាល់រសជាតិចាញ់សោះពីការប្រកួតជារួមទាំង៧លើករបស់ពួកគេនៅរដូវកាលនេះ ហើយពួកគេនឹងឈានទៅប្រកួតប្រជែងនៅថ្ងៃសៅរ៍នេះដោយមាន៣ពិន្ទុដាច់ពីក្រុមមេឃខៀវ Manchester City។
ក្រុមកីឡាករដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Thomas Tuchel ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បានឈ្នះការប្រកួតទាំងបីលើកទល់នឹងក្រុមកីឡាករដែលស្ថិតនៅក្រោមការដឹកនាំលោកគ្រូបង្វឹក Pep Guardiola។
ក្រុម Manchester City រកមិនបានបីពិន្ទុឡើយក្នុងការប្រកួតលីគកំពូលកាលពីចុងសប្តាហ៍មុនជាមួយនឹងលទ្ធផលបច្ចេកទេសស្មើគ្នា សូន្យទល់នឹងសូន្យជាមួយនឹងក្រុម Southampton។ រឿងនេះធ្វើឱ្យក្រុម Manchester City ដើរថយក្រោយបន្ដិចក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League។ ដោយសារការព្រួយបារម្ភនឹងកត្ដារបួសរបស់កីឡាករសំខាន់ៗមួយចំនួន វានឹងមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលពេកទេដែលឃើញក្រុមមេឃខៀវ Manchester City ចាញ់នៅកីឡដ្ឋាន Stamford Bridge។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើទម្រង់ ៣-៤-២-១ ៖ Édouard Mendy (GK), Antonio Rüdiger (DC), Thiago Silva (DC), Andreas Christensen (DC), Marcos Alonso (ML), Jorginho (MC), Mateo Kovacic (MC), César Azpilicueta (MR), Mason Mount (AMC), Kai Havertz (AMC), Romelu Lukaku (FW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester City ដែលអាចប្រើទម្រង់ ៤-៣-៣ ៖ Ederson (GK), João Cancelo (DML), Nathan Aké (DMC), Rúben Dias (DMC), Kyle Walker (DMC), Phil Foden (MC), Fernandinho (MC), Kevin De Bruyne (MC), Jack Grealish (FWL), Ferran Torres (FW), Gabriel Jesus (FWR)
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ៣-១ Manchester City។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។