×

រឿងរ៉ាវសំខាន់ៗដែលបានកើតឡើងត្រឹមសប្តាហ៍ទី៦ ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២

ក្រុមកីឡាករ Manchester City របស់លោក Pep Guardiola អាចយកឈ្នះក្រុមកីឡាករ Chelsea របស់លោកគ្រូបង្វឹក Thomas Tuchel នៅក្នុងការប្រកួតក្របខណ្ឌ Premier League ក្នុងលទ្ធផល១ទល់នឹងសូន្យ នៅឯកីឡដ្ឋាន Stamford Bridge ដោយកីឡាករ Gabriel Jesus នៅនាទី៥៣។

ក្រុមបិសាចក្រហម Manchester United មានលទ្ធផលស្រដៀងគ្នានឹងក្រុមតោខៀវ Chelsea ដោយចាញ់ក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផលបច្ចេកទេស១ទល់នឹងសូន្យ នៅកីឡដ្ឋាន Old Trafford ដោយកីឡាករ Kortney Hause នៅនាទី៨៨។ យ៉ាងណាក្ដី កីឡាករ Bruno Fernandes ដែលជាកីឡាករឆ្នើមដែលមានកំណត់ត្រាស៊ុតបាល់ពិន័យ១១ម៉ែត្រជោគជ័យច្រើនជាងគេនៅក្នុងក្រុមបិសាចក្រហម មានឱកាសស៊ុតបាល់ពិន័យបែបនេះនៅនាទី៩០បូកបី តែធ្វើមិនបានសម្រេចឡើយ។

ក្រុមហង្សក្រហម Liverpool នៅតែបន្ដជាក្រុមដែលមិនទាន់ស្គាល់បរាជ័យឡើយត្រឹមសប្ដាហ៍ទី៦នេះ។ ការប្រកួតរវាងក្រុម Brentford និងក្រុម Liverpool មានចំនួនគ្រាប់បាល់សរុបរហូតដល់៦គ្រាប់ដោយលទ្ធផលបច្ចេកទេសស្មើគ្នា ៣ទល់នឹង៣។ កីឡាករ Mohamed Salah ក៏បានរកគ្រាប់បាល់បានមួយគ្រាប់ផងដែរសម្រាប់ក្រុមហង្សក្រហម។

ក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផលមិនគួរឱ្យជឿឡើយ។ ក្រុមកាំភ្លើងធំ Arsenal មិនដែលរកគ្រាប់បាល់បានរហូតដល់៣គ្រាប់នៅតង់ទី១យកឈ្នះក្រុម Tottenham Hotspur ក្នុងប្រវត្តិជួបគ្នាកន្លងមក អាចថានេះជាលើកដំបូងផងដែរ។ បើទោះយ៉ាងណាក្ដី Heung Min Son អាចរកគ្រាប់បានមួយគ្រាប់ដែរក្នុងជំនួបនេះ ដែលចុងក្រោយលទ្ធផលបច្ចេកទេសក្រុមម្ចាស់ផ្ទះឈ្នះ៣ទល់នឹង១។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង