Cristiano Ronaldo (£12.7m) គឺជាប្រធានក្រុម ដែលមានប្រជាប្រិយបំផុត ក្នុងចំណោម Manager របស់ Fantasy Premier League ប៉ុន្តែគេមិនអាចរកគ្រាប់បាល់បានទេទេ នៅសប្ដាហ៍ទី៦ នៅពេលដែល Manchester United ចាញ់ក្រុមភ្ញៀវ Aston Villa ដោយលទ្ធផល ១-០ ។
Manager ជាង ២,៥ លាននាក់ បានដាក់ Ronaldo ជា Captain ដែលនេះជាលើកទីមួយហើយចាប់តាំងពីគេវិលត្រឡប់មកកាន់ទឹកដី Old Trafford ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះ រកបានតែ ២ពិន្ទុប៉ុណ្ណោះ កាលពីចុងសប្ដាហ៍កន្លងទៅ។ ជាមួយគ្នានេះ Bruno Fernandes ដែលត្រូវបានដាក់ជា Captain ដោយ Manager ជាង ៧សែននាក់ ទទួលបាន ០ពិន្ទុ បន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូល។
ក្រឡេកទៅមើលខ្សែការពារ Kortney Hause របស់ក្រុម Aston Villa (£4.4m) វិញ គឺជាកីឡាករដែលរកពិន្ទុបានច្រើនជាងគេ ក្នុងចំណោម ៧ប្រកួតកាលពីថ្ងៃសៅរ៍។ ខ្សែការពារកណ្តាលនេះ បានតែតបាល់បញ្ចូលទីតែមួយគ្រាប់គត់ ក្នុងជ័យជម្នះរបស់ Villa នៅកីឡដ្ឋានរបស់ក្លិប Manchester United ដោយទទួលបាន ១៥ ពិន្ទុ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។