×

Premier League៖ អ្នកជំនាញ ស្នើឱ្យលោក Nuno ដក Kane ចេញពីបញ្ជីឈ្មោះកីឡាករ១១នាក់ដំបូង

Harry Kane បានមិនមានគ្រាប់បាល់នៅ Premier League សម្រាប់ Tottenham ម្តងទៀតហើយ ក្នុងជំនួបទល់នឹង Arsenal កាលពីយប់មិញ ដែលមានន័យថា គេមិនទាន់រកគ្រាប់បាល់បានឡើយ ក្នុងការបង្ហាញខ្លួន ៥ប្រកួតនៅក្របខណ្ឌកំពូលរបស់អង់គ្លេស។

អ្នកជំនាញបាល់ទាត់ Frank McAvennie និងជាអតីតកីឡាកររបស់ West Ham បានចោទសួរថា “ហេតុអ្វីបានជា Kane នៅតែត្រូវបានជ្រើសរើសទៀត?”

Kane គឺជាប្រធានបទនៃការផ្ទេរជាច្រើន នៅរដូវក្តៅនេះ ប៉ុន្តែគេនៅបន្តស្ថិតក្នុងក្រុម Tottenham ព្រោះគ្មានក្រុមណាមួយអាចចរចាតម្លៃត្រូវគ្នាបានទេ។ លោក McAvennie បានទទូចថា Kane គួរតែចាកចេញពីក្លិបហើយសួរថាហេតុអ្វីបានជាលោក Nuno បន្តជ្រើសរើស Kane ទៀត?

បច្ចុប្បន្ន Spurs បានរបូតគ្រាប់បាល់ចំនួន ៣គ្រាប់ក្នុងការប្រកួតនីមួយៗ ពួកគេទាំងអស់ នៅ Premier League ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង