×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ភាគរយគ្រប់គ្រងបាល់ ត្រឹមសប្តាហ៍ទី៦

គិតត្រឹមសប្តាហ៍ទី៦ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមាន កីឡាករ Michail Antonio (៥គ្រាប់) របស់ក្រុម West Ham United, កីឡាករ Jamie Vardy (៥គ្រាប់) របស់ក្រុម Leicester City និងកីឡាករ Mohamed Salah (៥គ្រាប់) របស់ក្រុម Liverpool។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mateo Kovačić (៣ដង) របស់ក្រុម Chelsea និងកីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton។

ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៦.៥0%), Liverpool (៦១.០0%) និង Manchester United (៥៩.១៧%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (១៥គ្រាប់), Manchester United (១៣គ្រាប់) និង West Ham United (១៣គ្រាប់)។

ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (១៦គ្រាប់), Newcastle United (១៤គ្រាប់) និង Leeds United (១៤គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (១៤កាត), Brighton Hove Albion (១៤កាត), និង Watford (១៤កាត)។ ក្រុមទាំង៧ដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal (១កាត), Brentford (១កាត), Leeds United (១កាត), Chelsea (១កាត), West Ham United (១កាត), Tottenham Hotspur (១កាត) និង Leicester City (១កាត)។

កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Paul Pogba (៣កាត) របស់ក្រុម Manchester United, កីឡាករ Liam Cooper របស់ក្រុម Leeds United និង កីឡាករ Oghenekaro Etebo របស់ក្រុម Watford។

កីឡាករទាំង៧រូបដែលទទួលបានកាតក្រហមរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea កីឡាករ Michail Antonio (១កាត)របស់ក្រុម West Ham United, កីឡាករ Japhet Tanganga (មួយកាត) របស់ក្រុម Tottenham Hotspur, កីឡាករ Michail Antonio (មួយកាត) របស់ក្រុម West Ham United, កីឡាករ Shandon Baptiste (មួយកាត) របស់ក្រុម Brentford និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Karl Darlow របស់ក្រុម Newcastle United, កីឡាករ Illan Meslier របស់ក្រុម Leeds United, និង កីឡាករ Ben Foster របស់ក្រុម Watford៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង