Jack Grealish ត្រូវបានរាយការណ៍ថា បានផ្លាស់ចេញពីផ្ទះនៅទីក្រុង Manchester ដោយសារតែអ្នកគាំទ្រ បានស្គាល់កន្លែងស្នាក់នៅរបស់គេ និងបាននាំគ្នាប្រមូលផ្ដុំនៅជុំវិញផ្ទះរបស់គេ ដើម្បីសុំថតរូប និងសុំហត្ថលេខា។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានផ្លាស់ប្តូរពីក្លិប Aston Villa ទៅកាន់ទីក្រុង Manchester ក្នុងតម្លៃខ្លួន ១០០ លានផោន ដែលជាកិច្ចព្រមព្រៀងកំណត់ត្រារបស់អង់គ្លេស កាលពីខែសីហា។
សារព័ត៌មាន The Sun បានរាយការណ៍ថា Grealish បានសម្រេចចិត្តចាកចេញពីផ្ទះល្វែងរបស់គាត់ នៅទីក្រុង Manchester ដោយសារតែបារម្ភពីសុវត្ថិភាពសម្រាប់ខ្លួន និង Sasha Attwood ដែលជាមិត្តស្រីរបស់គេ។
ភាពល្បីល្បាញរបស់ Grealish បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការប្រកួត Euro ដោយ Grealish ជាកីឡាករសំខាន់របស់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ខណៈដែលពួកគេ បានបង្កើតប្រវត្តិសាស្ត្រដោយឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត ដែលពួកគេចាញ់អ៊ីតាលី។
Grealish បានបង្ហាញខ្លួនចំនួន ៨ ដងសម្រាប់ Man City ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ ដង៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។