×

Premier League៖ Jamie Carragher និង Thierry Henry ឯកភាពនឹងការសម្រេចចិត្តរបស់ Ole ដែលដាក់ Bruno ស៊ុតប៉េណាល់ទី

Jamie Carragher និង Thierry Henry បានចាត់ទុកការសម្រេចចិត្តរបស់លោក Ole Gunnar Solskjaer ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការរៀបចំអ្នកទាត់បាល់ ១១ម៉ែត្រសម្រាប់ក្រុម Manchester United ។

នៅក្នុងការបរាជ័យ ១-០ នៅលើទឹកដីខ្លួនពេលប៉ះ Aston Villa កីឡាករ Bruno Fernandes ដែលជាអ្នករ៉ាប់រងការទាត់បាល់ប៉េណាល់ទី បានទាត់ទៅលើរបារទី ធ្វើឱ្យមានភាពច្របូកច្របល់សម្រាប់ក្រុម Man United នៅ Old Trafford ។

ការខកខានក្នុងការទាត់បាល់ប៉េណាល់ទីនេះ គឺជាលើកទី៤របស់ Bruno Fernandes ក្នុងអាជីពរបស់គេ។ កីឡាករសញ្ជាតិព័រទុយហ្គាល់នេះ មានអត្រាជោគជ័យ ៩៣ % ដោយទាត់ប៉េណាល់ទីចូល ៣៨ គ្រាប់ពីការស៊ុតបាល់ប៉េណាល់ទី ៤២ គ្រាប់។

លោក Solskjaer បានទទួលការរិះគន់ចំពោះការមិនអនុញ្ញាតឱ្យ Cristiano Ronaldo ទទួលខុសត្រូវក្នុងការទាត់បាល់នេះ។

ទោះយ៉ាងណាបើយោងតាមសម្តីអ្នកវិភាគ និងជាអតីតវីរបុរសរបស់ Liverpool លោក Jamie Carragher និងវីរបុរសរបស់ Arsenal លោក Thierry Henry បាននិយាយថា វាមិនយុត្តិធម៌ទេចំពោះអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម ព្រោះ Ronaldo មានកំណត់ត្រាអន់ជាងមិត្តរួមជាតិរបស់គេ។

Ronaldo ស៊ុតប៉េណាល់ទីមិនចូល ២៨ ដង ក្នុងចំណោម ១៣៩ ដង សម្រាប់ Manchester United, Real Madrid និង Juventus ដែលស្មើនឹង ៨០% សម្រាប់អត្រាជោគជ័យពីការទាត់បាល់១១ម៉ែត្រនេះ។

Carragher បានប្រាប់ទូរទស្សន៍មួយថា៖ “តើអ្នកគិតថាវាត្រឹមត្រូវទេដែលគេ (Bruno) ជាអ្នកស៊ុតបាល់ប៉េណាល់ទី សក្តិសមជាង Ronaldo? តើអ្នកគិតថាវាសមហេតុផលទេក្នុងកំណត់ត្រារបស់គេ?”

ចំណែក Henry បាននិយាយថា៖ “ ខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះក្នុងនាមជាអ្នកចាត់ការម្នាក់ ដូច្នេះអ្វីក៏ដោយ ដែលលោក Ole Gunnar Solskjaer និយាយគឺត្រឹមត្រូវ៕”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង