pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

សមាគមអ្នកគាំទ្រ Tottenham ស្នើសុំជួបក្រុមប្រឹក្សាក្លិប ឱ្យពន្យល់ពីផែនការរយៈពេលខ្លី និងវែងឆ្ងាយ

ក្រុមអ្នកគាំទ្ររបស់ក្លិប Tottenham Hotspur ផ្លូវការ បានស្នើសុំឱ្យមានកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីពិភាក្សាអំពី ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលខ្លីនិងវែងសម្រាប់ក្លិប។

Spurs បានរងបរាជ័យក្រោមថ្វីជើងក្រុម Crystal Palace, Chelsea និង Arsenal ។ ពួកគេបានតែងតាំងលោក Nuno Espírito Santo កាលពីខែមិថុនា ប៉ុន្តែទោះបីជាបានឈរនៅលើកំពូលតារាងបន្ទាប់ពីការចាប់ផ្តើមជាមួយនឹងជ័យជម្នះ ១-០ ចំនួន៣ប្រកួតក៏ដោយ ក៏តំណែងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ កំពុងស្ថិតក្រោមភាពសង្ស័យយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍មួយពី Tottenham Hotspur Supporters’ Trust បាននិយាយថា៖ “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងត្រូវបានទាក់ទងដោយសមាជិកជាច្រើន និងអ្នកគាំទ្រកាន់តែច្រើន ដែលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទិសដៅបច្ចុប្បន្នរបស់ Tottenham យើងបានស្នើសុំ ជួបជាមួយក្រុមប្រឹក្សារបស់ក្លិប ដើម្បីពិភាក្សាអំពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែង សម្រាប់ក្លិបបាល់ទាត់នេះ។”

“ដូច្នេះកិច្ចប្រជុំនេះ គឺជាឱកាសមួយសម្រាប់ THFC ដើម្បីពន្យល់ពីផែនការរបស់ពួកគេដល់អ្នកគាំទ្រ។ ការពន្យល់នេះ គួរតែរួមបញ្ចូលផែនការសម្រាប់រដូវកាលនេះ និងលើសពីនេះ ការពន្យល់ពីភាពជោគជ័យ នឹងត្រូវបានធានា និង DNA របស់ក្លិប នឹងត្រូវទទួលបានមកវិញ។”

Harry Kane មិនទាន់អាចរកគ្រាប់បាល់បាននៅ Premier League នៅរដូវកាលនេះទេ ហើយទម្រង់លេងធ្លាក់ចុះរបស់ Spurs ត្រូវបានរួមផ្សំផងដែរ។ ពួកគេ ជាក្រុមឈរនៅលេខរៀងទី ២០ ក្នុងក្របខណ្ឌ Premier League សម្រាប់ចំនួននៃការស៊ុត និងឱកាសដែលត្រូវបានបង្កើតឡើង ដែលតិចជាងក្រុមដទៃទៀត៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង