×

Premier League៖ គ្រូ Crystal Palace ស្នើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស កុំទាន់កោះហៅ Gallagher ដែលខ្លួនខ្ចីជើងពី Chelsea

សេចក្ដីរាយការណ៍ថា កីឡាករ Conor Gallagher ខិតជិតដល់ការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីលោក Gareth Southgate ក្រោយក្រុម Crystal Palace បានខ្ចីជើងពី Chelsea នៅរដូវកាលនេះ។

ដោយទទួលបានការចាប់អារម្មណ៍ក្នុងការខ្ចីជើងនៅក្រុម Charlton និងក្រុម Swansea ខ្សែបម្រើរូបនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ពី West Brom ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ទោះបីជាពួកគេត្រូវបានកាត់ចោលក៏ដោយ។

Gallagher បានបង្ហាញទម្រង់លេងយ៉ាងល្អ សម្រាប់ Crystal Palace ដែលធ្វើឱ្យមានការរំពឹងទុកថា គេអាចចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងពេលឆាប់ៗនេះ។ ទោះយ៉ាងណា លោក Patrick Vieira គ្រូបង្វឹក Crystal Palace បានស្នើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស កុំទាន់កោះហៅកីឡាករវ័យ២១ឆ្នាំរូបនេះ។

Patrick Vieira បាននិយាយថា៖ “នេះគឺជាបញ្ហាធំបំផុតនៅក្នុងពិភពលោក នៅពេលដែលអ្នកលេងបានល្អមួយ ឬពីរប្រកួត អ្នកតែងតែត្រូវបានគេគិតថា សក្តិសមនឹងទទួលបានការកោះហៅចូលជម្រើសជាតិ ហើយខ្ញុំជឿជាក់ថា គេគួរតែលេងឱ្យបានល្អពីមួយប្រកួតទៅមួយប្រកួត។”

“ខ្ញុំគិតថា គេមានសមត្ថភាព ប៉ុន្តែខ្ញុំក៏ជឿដែរថា វាឆាប់ពេកហើយសម្រាប់ការកោះហៅរូបគេ។”

“គេនៅមានចំណុចតែត្រូវកែលម្អ ប៉ុន្តែសូមអរគុណដល់ Chelsea ព្រោះគេមិនត្រឹមតែជាកីឡាករបាល់ទាត់ល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សល្អម្នាក់ផងដែរ។”

“ប៉ុន្តែដំបូងអ្វីដែលគេត្រូវធ្វើ គឺត្រូវរក្សាភាពល្អនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីអនុញ្ញាតឱ្យគេឈានទៅរកកម្រិតអន្តរជាតិ៕”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង