ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេត្រឹមសប្ដាហ៍ទី៦៖ កីឡាករ Michail Antonio (៥គ្រាប់) របស់ក្រុម West Ham United, កីឡាករ Jamie Vardy (៥គ្រាប់) របស់ក្រុម Leicester City និងកីឡាករ Mohamed Salah (៥គ្រាប់) របស់ក្រុម Liverpool។
កំពូលកីឡាករទាំងបីដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចច្រើនជាងគេ (Assist) ៖ កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mateo Kovačić (៣ដង) របស់ក្រុម Chelsea និងកីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton។
កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាល់បានល្អជាងគេ ៖ កីឡាករ Karl Darlow របស់ក្រុម Newcastle United, កីឡាករ Illan Meslier របស់ក្រុម Leeds United, និង កីឡាករ Ben Foster របស់ក្រុម Watford៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕