លីគកំពូលរបស់ប្រទេសអង់គ្លេស ក្របខណ្ឌ Premier League គឺជាផ្ទះរបស់កីឡាករឆ្នើមៗរបស់ពិភពលោក និងជាទូសម្រាប់ដាក់ពានរង្វាន់ធំបំផុតផងដែរ។ លីគកំពូលបាល់ទាត់របស់ប្រទេសអង់គ្លេស ជានិច្ចកាលជាលីគកំពូលបាល់ទាត់អាជីពលេខមួយរបស់ពិភពលោក។
កីឡាករកំពូលៗចូលរួមប្រកួតប្រជែងជារៀងរាល់សប្តាហ៍នៅក្នុងក្របខណ្ឌកំពូល ប៉ុន្តែវាទាមទារការប្រឹងប្រែងជាក់លាក់ និងច្បាស់លាស់ដើម្បីឈ្នះពានរង្វាន់ធំៗណាមួយ ម្តងហើយម្តងទៀត។
តារាបាល់ទាត់ជោគជ័យបំផុតទាំង ៨នាក់ដែលកំពុងលេងនៅលីគកំពូលបាល់ទាត់របស់ប្រទេសអង់គ្លេសរួមមាន ៖ Mateo Kovacic (Chelsea) – ពានរង្វាន់ចំនួន ១៧, Lucas Moura (Tottenham) – ពានរង្វាន់ចំនួន ១៨, Raphael Varane (Manchester United) – ពានរង្វាន់ចំនួន ១៩, Edinson Cavani (Manchester United) – ពានរង្វាន់ចំនួន ២៤, Fernandinho (Manchester City) – ពានរង្វាន់ចំនួន ២៦, Thiago Alcantara (Liverpool) – ពានរង្វាន់ចំនួន ២៦, Thiago Silva (Chelsea) – ៣០, និង Cristiano Ronaldo (Manchester United) – ពានរង្វាន់ចំនួន ៣២៕