×

Fan របស់ហង្សក្រហម Liverpool ចង់បានខ្សែបម្រើ Allan Saint-Maximin ពី Newcastle

កីឡាករ Allan Saint-Maximin របស់ក្រុមសារិកាព្រៃ Newcastle ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបហង្សក្រហម Liverpool ។

ការអះអាងនេះ ត្រូវបានចុះផ្សាយពីសារព័ត៌មាន Calciomercato ដែលថា ក្រុមហង្សក្រហម រួមជាមួយ Chelsea និង Everton អាចនឹងប្រជែងគ្នានៅក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិបារាំងរូបនេះ នៅឆ្នាំ២០២២។

របាយការណ៍ បានចេញពីប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលី ដែលហាក់ដូចជាមិនគួរឱ្យទុកចិត្តទាល់តែសោះ ប៉ុន្តែសារព័ត៌មាន Sky Sports បានបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរ។

អ្នកគាំទ្រ Liverpool ខ្លះ បានរំភើបយ៉ាងខ្លាំងចំពោះ Saint-Maximin ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ គឺជាកីឡាករល្អបំផុតម្នាក់ នៅក្នុងក្របខណ្ឌ Premier League ។ នៅរដូវកាលនេះ គេបានបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៣ ដង និងស៊ុតបញ្ចូលទី ២គ្រាប់។

បន្ទាប់ពីរបាយការណ៍ អ្នកគាំទ្រក្រុមហង្សក្រហម ចង់ឃើញ Saint-Maximin ចូលរួមជាមួយពួកគេនៅឆ្នាំក្រោយ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង