×

Ole អរគុណចំពោះ Ronaldo ដែលជួយសង្គ្រោះ Man Utd របស់គាត់

លោក Ole Gunnar Solskjaer បានអរគុណដល់កីឡាករ Cristiano Ronaldo ដែលបានរកគ្រាប់បាល់ជ័យជម្នះនៅនាទី៩០បូក៥ ដើម្បីជួយឱ្យក្រុមបិសាចក្រហម Manchester United សងសឹកលើក្រុម Villarreal ដោយលទ្ធផល ២-១ ។

Villarreal នៅសល់តែប៉ុន្មានវិនាទី នឹងផ្ដល់ការខកចិត្តសម្រាប់ Man United ម្តងទៀត ប៉ុន្តែត្រូវបាន Ronaldo កែប្រែស្ថានការណ៍ ដោយការស៊ុតបញ្ចូលទី នៅក្នុងការបង្ហាញខ្លួនលើកទី១៧៨ របស់គេ នៅពានរង្វាន់ UEFA Champions League ដែលធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតនៅក្របខណ្ឌមួយនេះ។

លោក Solskjaer បាននិយាយដោយត្រេកអរថា៖“ នោះគឺជាអ្វីដែលកើតឡើងនៅទីនេះនៅ Old Trafford វាបានកើតឡើងជាច្រើនដងមកហើយ។”

“ការប្រកួត Champions League នៅ Old Trafford គឺជា វេទមន្ត ហើយពេលខ្លះអ្នកគាំទ្រ ក៏ជួយយើងដែរ។”

“ពេលខ្លះ វាមិនត្រឹមតែការប៉ះទៅប៉ះមកនោះទេ វាអាស្រ័យលើអ្នកគាំទ្រដែរ ហើយតំបន់ Stretford End ធ្លាប់ធ្វើបានពីរបីដង តាមខ្ញុំដឹងពីមុន។”

“នោះប្រហែលជាអ្វីដែលបានកើតឡើងហើយនៅពេលអ្នកមាន Cristiano នៅលើទីលាន អ្នកតែងតែមានឱកាស។”

“គាត់ល្អនៅមុនទី និងមានឥទ្ធិពលដល់អ្នកទាំងអស់គ្នា មិនថា អ្នកគាំទ្រ កីឡាករ ឬ ក្លិបទាំងមូលនោះទេ”។

លោក Solskjaer បានសារភាពថា ក្រុម Man United ពិតជាមានសំណាងដែលបានឈ្នះ ទោះបីជាពួកគេបានខកចិត្តចំពោះការលេង ដែលក្រុម Villarreal បានគំរាមកំហែងសាជាថ្មី ក្រោយជ័យជម្នះកាលពីវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំមុនរបស់ពួកគេលើក្រុមបិសាចក្រហម។

បន្ទាប់ពីមិនមានគ្រាប់បាល់កើតឡើងនៅក្នុងតង់ទី១រួចមក ក្រុមភ្ញៀវ Villarreal បានមានឱកាសរកគ្រាប់នាំមុខ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Paco Alcacer ក្រោយចាប់ផ្ដើមវគ្គទី២បាន ៨នាទី។ យ៉ាងណាមិញ Man UTD បានតាមស្មើវិញដោយ ខ្សែការពារ Alex Telles ស៊ុតនៅនាទី៦០។ ក្រុមទាំងពីរនៅតែវាយសម្រុកទៅវិញទៅមកយ៉ាងមមាញឹកដដែល ប៉ុន្តែឈានដល់ចុងម៉ោងនាទី ៩០+៥ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏មានតម្លៃ ឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុដំបូងនៅក្នុងពូល F បន្ទាប់ពីចាញ់ Young Boys ២-១ កាលពីប្រកួតបើកឆាក៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង