កីឡាករខ្សែការពារ Aaron Wan-Bissaka អាចចូលរួមជាមួយក្រុម Manchester United វិញហើយក្រោយការពិន័យដោយសារកាត ប៉ុន្តែប្រធានក្រុម កីឡាករ Harry Maguire នៅតែមិនអាចចូលលេងបានដោយសាររបួស។
ចំណែកខាងក្រុម Everton វិញ កីឡាករអ្នកចាំទី Jordan Pickford និងកីឡាករខ្សែការពារ Lucas Digne បានជាសះស្បើយពីរបួសឡើងវិញ ហើយបានចូលរួមក្នុងជ័យជម្នះ ២-០ របស់ Everton លើក្រុម Norwich City កាលពីចុងសប្តាហ៍មុន។
Man Utd មិនស្គាល់ចាញ់សោះពីការប្រកួត ៩ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Everton ហើយMan Utd បានស៊ុតបាល់បញ្ចូលទីយ៉ាងតិច ២ គ្រាប់ក្នុងការប្រកួត ៤ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Everton នៅក្នុងការប្រកួតទាំងអស់។ Everton បានស៊ុតបាល់បញ្ចូលទីយ៉ាងតិច ២ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេ (Premier League)។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester United ដែលអាចប្រើទម្រង់ ៤-២-៣-១ ៖ David de Gea (GK), Alex Telles (DL), Victor Lindelöf (DC), Raphaël Varane (DC), Aaron Wan-Bissaka (DR), Fred (DMC), Nemanja Matic (DMC), Paul Pogba (AML), Jesse Lingard (AMC), Mason Greenwood (AMR), Edinson Cavani (FW)
ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Everton ដែលអាចប្រើទម្រង់ ៤-៤-១-១ ៖ Jordan Pickford (GK), Lucas Digne (DL), Michael Keane (DC), Yerry Mina (DC), Ben Godfrey (DR), Alex Iwobi (ML), Allan (MC), Abdoulaye Doucouré (MC), Demarai Gray (AMC), Salomón Rondón (FW)
Man Utd មិនដែលចាញ់ Everton ក្នុងផ្ទះខ្លួនឯងទេចាប់តាំងពីឆ្នាំ២០១៣ ហើយពួកគេមិនអាចបាត់ពិន្ទុនៅក្នុងដីខ្លួនឡើយ ក្នុងករណីពួកគេចង់តាមទាន់គូប្រជែងរបស់ពួកគេ។ ដោយសារបញ្ហារបស់ Everton នៅក្នុងតំបន់ប្រយុទ្ធ Man Utd គួរតែមានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកឈ្នះលើក្រុម Everton ។
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester United ៣-១ Everton។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕