×

Premier League Preview៖ ការប្រកួតរវាងក្រុម Chelsea vs Southampton

កីឡាករឆ្នើម N’Golo Kante នឹងអវត្តមានសម្រាប់ក្រុមតោខៀវ Chelsea បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ នៅដើមសប្តាហ៍នេះ។ ក្រុម Southampton បានចុះហត្ថលេខាជាមួយ Valentino Livramento ពី Chelsea ហើយគាត់ នឹងចាប់ផ្តើមប្រកួតទល់នឹងក្លិបពីកុមារភាពរបស់គាត់។

ក្រុម Southampton មិនស្គាល់ឈ្នះសោះពីការប្រកួតក្រៅដី៨លើកចុងក្រោយ ហើយមានគ្រាប់បាល់តិចជាង២,៥គ្រាប់ ក្នុង៣ប្រកួតចុងក្រោយរបស់ពួកគេក្នុង Premier League។ ក្រុមតោខៀវ Chelsea មិនស្គាល់ចាញ់សោះពីការប្រកួត ១២ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Southampton នៅក្នុងការប្រកួតទាំងអស់។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើទម្រង់ ៣-៤-២-១ ៖ Édouard Mendy (GK), Trevoh Chalobah (DC), Andreas Christensen (DC), Antonio Rüdiger (DC), Ben Chilwell (DML), Jorginho (DMC), Mateo Kovacic (DMC), César Azpilicueta (DMR), Timo Werner (AMC), Kai Havertz (AMC), Romelu Lukaku (FW)

ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Southampton ដែលអាចប្រើទម្រង់ ៤-៤-២ ៖ Alex McCarthy (GK), Kyle Walker-Peters (DL), Mohammed Salisu (DC), Jan Bednarek (DC), Valentino Livramento (DR), Moussa Djenepo (ML), James Ward-Prowse (MC), Oriol Romeu (MC), Mohamed Elyounoussi (MR), Adam Armstrong (FW), Che Adams (FW)

ក្រុម Southampton ទទួលបានលទ្ធផលស្មើគ្នាពេលប្រកួតជាមួយក្រុមខ្លាំងៗក្នុងលីគកំពូលដូចជា Manchester City និង Manchester United រួចហើយនៅរដូវកាលនេះ ដូច្នេះមិនអាចមើលស្រាលបានឡើយ។ ទោះយ៉ាងណាក្រុមតោខៀវ Chelsea មិនដែលចាញ់បីប្រកួតជាប់ៗគ្នាទេចាប់តាំងពីខែតុលាឆ្នាំ ២០១៥ម ហើយនៅតែជាក្រុមដែលត្រូវបានភាគច្រើនគិតថានឹងឈ្នះការប្រកួតនេះ។

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ៣-០ Southampton។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង