×

Premier League Preview៖ ការប្រកួតរវាងក្រុម Brighton vs Arsenal

ក្រុម Brighton & Hove មិនគួរត្រូវបានមើលរំលងឡើយ ឆ្លងកាត់ការប្រកួតកន្លងមក ឈ្នះបួន ចាញ់មួយ និងស្មើមួយ មាន១៣ពិន្ទុដែលមានន័យថាស្មើពិន្ទុនឹងក្រុមខ្លាំងៗដទៃនៅក្នុងតារាងចំណាត់ថ្នាក់ Premier League ត្រឹមសប្ដាហ៍ទី៦នេះ។

ចំណែកឯក្រុម Arsenal វិញ បន្ទាប់ពីធ្វើមិនបានល្អចំនួនបីប្រកួតជាប់ៗគ្នាកាលដើមរដូវកាលនោះ ចាប់ផ្ដើមប្រែក្លាយស្ថានការណ៍ឡើងវិញយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។ បីប្រកួតចុងក្រោយរបស់ក្រុមកាំភ្លើងធំ គឺឈ្នះទាំងបីប្រកួតមាន៩ពិន្ទុ ឡើងមកលេខ១០ក្នុងតារាង។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Brighton & Hove Albion ដែលអាចប្រើទម្រង់ ៤-៣-១-២ ៖ Robert Sánchez (GK), Marc Cucurella (DL), Lewis Dunk (DC), Shane Duffy (DC), Joël Veltman (DR), Adam Lallana (MC), Yves Bissouma (MC), Pascal Groß (MC), Leandro Trossard (AMC), Aaron Connolly (FW), Neal Maupay (FW)

ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើទម្រង់ ៤-២-៣-១ ៖ Aaron Ramsdale (GK), Kieran Tierney (DL), Gabriel Magalhães (DC), Ben White (DC), Takehiro Tomiyasu (DR), Albert Sambi Lokonga (DMC), Thomas Partey (DMC), Emile Smith Rowe (AML), Martin Ødegaard (AMC), Bukayo Saka (AMR), Pierre-Emerick Aubameyang (FW)

ក្រុម Brighton & Hove អាចនឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនដោយសារបួសដូចជា ៖ Adam Webster , Steven Alzate , Yves Bissouma, Enock Mwepu, Danny Welbeck ខណៈពេលដែលខាងក្រុម Arsenal អាចនឹងអវត្តមាន Granit Xhaka។ កីឡាករខាង Brighton & Hove របួសច្រើនជាងក្រុម Arsenal។

ក្រុមទាំងពីររកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួត៤លើកនៃការប្រកួត៦លើកចុងក្រោយ។ ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Brighton & Hove Albion ០-៣ Arsenal។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង