×

Premier League៖ ការប្រកួតរវាងក្រុម Liverpool vs Manchester City

Man City ឈ្នះ ១៤ ក្នុងចំណោមការប្រកួតក្រៅដី ១៦ លើកចុងក្រោយរបស់ពួកគេ ហើយ Man City រក្សាបាន Clean Sheet ៥ ប្រកួតចុងក្រោយផងដែរ ក្នុងការប្រកួត Premier League។

ក្រុមហង្សក្រហម Liverpool មិនស្គាល់ចាញ់សោះក្នុងការប្រកួត ១៦ លើកចុងក្រោយរបស់ពួកគេ ហើយហង្សក្រហម Liverpool បានស៊ុតបាល់បញ្ចូលទីយ៉ាងតិច ២ គ្រាប់ ក្នុង១០ប្រកួត ក្នុងចំណោម ១១ ប្រកួតចុងក្រោយរបស់ពួកគេ។

មានគ្រាប់បាល់លើសពី ២,៥ គ្រាប់ក្នុងការប្រកួត ៣ លើកចុងក្រោយរបស់ក្រុមហង្សក្រហម Liverpool ខណៈពេលដែលមានគ្រាប់បាល់តិចជាង ២,៥ គ្រាប់ក្នុងការប្រកួតក្រៅដី ៣ លើកចុងក្រោយរបស់ Man City ។

ក្រុមហង្សក្រហម Liverpool មានកីឡាកររបួសបីនាក់ ៖ Harvey Elliott, Thiago, Trent Alexander-Arnold។ ចំណែកឯក្រុមមេឃខៀវ Manchester City មានកីឡាកររបួសបីនាក់ផងដែរ ៖ Ilkay Gündogan, Benjamin Mendy, Oleksandr Zinchenko។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool ដែលអាចប្រើទម្រង់ ៤-៣-៣ ៖ Alisson (GK), Andrew Robertson (DL), Virgil van Dijk (DC), Joel Matip (DC), James Milner (DR), Curtis Jones (MC), Fabinho (MC), Jordan Henderson (MC), Sadio Mané (FML), Diogo Jota (FW), Mohamed Salah (FWR)

ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester City ដែលអាចប្រើទម្រង់ ៤-៣-៣ ៖ Ederson (GK), João Cancelo (DL), Aymeric Laporte (DC), Rúben Dias (DC), Kyle Walker (DR), Phil Foden (MC), Rodri (MC), Bernardo Silva (MC), Jack Grealish (FML), Kevin De Bruyne (FW), Gabriel Jesus (FWR)

លោក Jurgen Klopp គឺជាអ្នកចាត់ការដ៏ជោគជ័យបំផុតពេលដឹកនាំក្រុមកីឡាករលេងទល់នឹងក្រុមកីឡាករដែលដឹកនាំដោយលោក Pep Guardiola ជាមួយនឹងជ័យជម្នះ ៩ លើក ពីការជួបគ្នា ២១ លើកកន្លងមក។ ជាមួយនឹងកម្លាំងអ្នកគាំទ្រនៅកីឡដ្ឋាន Anfield នៅពីក្រោយក្រុមហង្សក្រហម Liverpool លោក Jurgen Klopp នឹងមានបំណងធ្វើឱ្យបានជ័យជម្នះជាលើកទី ១០។

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ២-១ Manchester City។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង