×

CBS Fanzone៖ លោក ស៊ូ សាយ័ន Fan របស់ Liverpool និងលោក អ៊ុច អេនដូលីនី Fan របស់ Man City ព្យាករលទ្ធផលសម្រាប់ការប្រកួតក្រុមទាំង២

សម្រាប់សប្ដាហ៍ទី៧ ការប្រកួតដ៏ធំ រវាងក្រុមហង្សក្រហម Liverpool ជាមួយក្រុមមេឃខៀវ Manchester City នឹងធ្វើឡើងនៅទឹកដី Anfield ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខដោយស្ថានីយទូរទស្សន៍ CTN ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង២២:៣០នាទីតទៅ។

មុនការប្រកួតនេះ អ្នកគាំទ្ររបស់ក្លិបទាំងពីរ លោក ស៊ូ សាយ័ន Fan របស់ Liverpool និងលោក អ៊ុច អេនដូលីនី Fan របស់ Man City បានប្រាប់ពិធីករ និងពិធីការិនីរបស់យើងក្នុងកម្មវិធី CBS Fanzone ពីការព្យាករលទ្ធផលសម្រាប់ការប្រកួតនេះ។

លោក ស៊ូ សាយ័ន បានព្យាករថា ក្រុមម្ចាសផ្ទះ Liverpool នឹងអាចយកឈ្នះ Man City ក្នុងលទ្ធផល ៣ ទល់នឹង សូន្យ។

ដោយឡែកសម្រាប់លោក អ៊ុច អេនដូលីនី បានព្យាករថា ក្រុមមេឃខៀវដែលជាក្រុមការពារតំណែងជើងឯក Premier League នឹងអាចឈ្នះក្រុមម្ចាស់ផ្ទះ Liverpool ដោយអាចស៊ុតចូល ២ ទៅ ៣គ្រាប់ ប៉ុន្តែអាចរបូត ១គ្រាប់វិញ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង