×

Fan ហង្សក្រហមថា Man Utd របស់ Ole មិនមែនជាគូប្រជែងពាន Premier League របស់ Liverpool នៅរដូវកាលនេះទេ

លោក ស៊ូ សាយ័ន អ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool ក្នុងកម្មវិធី CBS Fanzone នៅសប្ដាហ៍នេះ បាននិយាយថា ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រុមបិសាចក្រហម Manchester United មិនមែនជាគូប្រជែងនៅក្នុងការដណ្ដើមពានរង្វាន់ក្របខណ្ឌ Premier League នៅរដូវកាលនេះឡើយ។

អ្នកគាំទ្ររបស់ Liverpool តាំងពីឆ្នាំ២០០០នេះ បានយល់ឃើញថា សម្រាប់ក្រុមបិសាក្រហម បើទោះបីជាមាន Cristiano Ronaldo ដែលបានមកចូលរួមជួយក្រុមនេះវិញក៏ដោយ ក៏ពួកគេមិនអាចឈ្នះពានបានឡើយ ដោយសារតែយុទ្ធសាស្ត្រនៃការដឹកនាំរបស់អ្នកចាត់ការទូទៅពោលគឺលោក Solskaer ។

Man United ក្នុង ៥ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ បានឈ្នះតែ ២ប្រកួតប៉ុណ្ណោះ និងចាញ់ចំនួន ៣ប្រកួត ក្នុងនោះ រួមទាំងការចាញ់ក្រុម Young Boys នៅពានរង្វាន់ UEFA Champions League ផងដែរ។

លោកបាននិយាយបែបនេះនៅក្នុងកម្មវិធី CBS Fanzone ថា៖ “ទោះបីជាទិញបាន Ronaldo មកក៏ដោយ ប៉ុន្តែវាមិនសំខាន់លើកីឡាករនោះទេ សំខាន់លើគ្រូបង្វឹក។ លោក Ole Gunnar Solskjaer ប្រើប្រាស់យុទ្ធសាស្ត្រអន់មែនទែន។ អ៊ីចឹងគាត់មិនមែនជាដៃគូសម្រាប់ពាន Premier league រដូវកាលនេះឡើយ”។

យ៉ាងណាមិញ លោក សាយ័ន អ្នកគាំទ្ររបស់ Liverpool បង្ហាញទៀតថា ក្រុមដែលជាគូប្រជែងពានដ៏សំខាន់របស់ Liverpool គឺក្រុមមេឃខៀវ Man City និងក្រុមតោខៀវ Chelsea ។

សម្រាប់សប្ដាហ៍ទី៧ ការប្រកួតដ៏ធំ រវាងក្រុមហង្សក្រហម Liverpool ជាមួយក្រុមមេឃខៀវ Manchester City នឹងធ្វើឡើងនៅទឹកដី Anfield ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខដោយស្ថានីយទូរទស្សន៍ CTN ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង២២:៣០នាទីតទៅ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង