×

Premier League៖ ស្ថិតិសំខាន់ៗ​របស់​ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់​អ្នកចាំទី ភាគរយ​គ្រប់គ្រងបាល់ ត្រឹម​សប្តាហ៍ទី៧

គិតត្រឹមសប្តាហ៍ទី៧ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមាន, កីឡាករ Jamie Vardy (៦គ្រាប់) របស់ក្រុម Leicester City, កីឡាករ Mohamed Salah (៦គ្រាប់) របស់ក្រុម Liverpool, និង កីឡាករ Michail Antonio (៥គ្រាប់) របស់ក្រុម West Ham United ។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton និងកីឡាករ Gabriel Jesus (៣ដង) របស់ក្រុម Manchester City។

ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៤.៤៣%), Manchester United (៦១.០0%) និង Leeds United (៥៩.១៤%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (១៧គ្រាប់), Chelsea (១៥គ្រាប់) និង Manchester United (១៤គ្រាប់)។

ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (១៦គ្រាប់), Newcastle United (១៦គ្រាប់) និង Leeds United (១៤គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Burnley (១៨កាត), Watford (១៧កាត), និង Brighton Hove Albion (១៦កាត) ។ ក្រុមទាំង៨ដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal (១កាត), Brentford (១កាត), Leeds United (១កាត), Chelsea (១កាត), West Ham United (១កាត), Tottenham Hotspur (១កាត), Southampton (១កាត) និង Leicester City (១កាត)។

កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Emmanuel Dennis (៤កាត) របស់ក្រុម Watford, កីឡាករ Oliver Skipp របស់ក្រុម Tottenham Hotspur និង កីឡាករ Christian Nørgaard របស់ក្រុម Brentford។

កីឡាករទាំង៨រូបដែលទទួលបានកាតក្រហមរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea កីឡាករ Michail Antonio (១កាត)របស់ក្រុម West Ham United, កីឡាករ Japhet Tanganga (មួយកាត) របស់ក្រុម Tottenham Hotspur, កីឡាករ Michail Antonio (មួយកាត) របស់ក្រុម West Ham United, កីឡាករ Shandon Baptiste (មួយកាត) របស់ក្រុម Brentford, កីឡាករ James Ward-Prowse របស់ក្រុម Southampton និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Karl Darlow របស់ក្រុម Newcastle United, កីឡាករ Illan Meslier របស់ក្រុម Leeds United, និង កីឡាករ Ben Foster របស់ក្រុម Watford៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង