កីឡាករ Jamie Vardy របស់ Leicester City រកបានគ្រាប់បាល់ទី៦ របស់គេនៅរដូវកាលនេះ ពេលប៉ះ Crystal Palace ក្នុងសប្ដាហ៍ទី៧។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានផ្តល់ការនាំមុខ ២-០ ដល់ក្រុមម្ចាស់ផ្ទះ ក្នុងការប្រកួតនៅឯកីឡដ្ឋានរបស់ Crystal Palace នៅក្នុងការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល ២-២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ បានវាយបកមកវិញ។
កូនក្រុមរបស់លោក Brendan Rodgers បានបង្ហាញទម្រង់លេងមិនសូវល្អដោយចាញ់ពីរប្រកួត ក្នុងចំណោមការប្រកួត ៣ លើកចុងក្រោយ បន្ថែមពីលើការខកចិត្ត ១-០ ក្រោមថ្វីជើងរបស់ក្រុមប៉ូឡូញ Legia Warsaw ក្នុងការប្រកួតក្របខណ្ឌ Europa League កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ទោះយ៉ាងណាក៏ដោយ នៅកម្រិតបុគ្គល Vardy ហាក់មានភាពមុតស្រួចនៅរដូវកាលនេះ។ គ្រាប់បាល់កាលពីថ្ងៃអាទិត្យ គឺជាគ្រាប់បាល់ទី៦ របស់គេក្នុងចំណោម ៧ ប្រកួតក្នុងលីគ ខណៈខ្សែប្រយុទ្ធជើងចាស់រូបនេះ ចង់វិលត្រលប់មករកទម្រង់លេងដ៏ល្អរបស់គេវិញ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៥ គ្រាប់កាលពីរដូវកាលមុន ដែលជាកម្រិតដ៏គួរឱ្យចាប់អារម្មណ៍របស់គេ។
បន្ទាប់ពី Vardy បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់របស់ Leicester នៅថ្ងៃនេះ ស្ថិតិគួរឱ្យចាប់អារម្មណ៍មួយបានលេចចេញមក។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានក្លាយជាកីឡាករទី២ ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកបាន ៩០+ គ្រាប់ក្នុងការប្រកួត បន្ទាប់ពីអាយុ ៣០ ឆ្នាំ។
លោក Ian Wright គឺជាកីឡាករតែមួយគត់ ដែលមានកំណត់ត្រាស្មើ Vardy ។ ប៉ុន្តែគ្រាប់បាល់សរុបរបស់វីរបុរស Arsenal រូបនេះ ចំនួន ៩៣ គ្រាប់ បន្ទាប់ពីឈានចូលវ័យ ៣០ ឆ្នាំនឹងត្រូវ Vardy វ៉ាផ្ដាច់នៅពេលដែលតារា Leicester ហាក់មិនបង្ហាញសញ្ញាថា ទម្រង់លេងរបស់គេបានថយចុះនោះទេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕