×

លោក Ranieri ត្រលប់មក Premier League វិញជាមួយក្លិប Watford

លោក Claudio Ranieri បានវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញដោយទទួលបន្ទុកក្លិបទី៤ របស់លោក បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Watford ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៩ ឆ្នាំរូបនេះ បានមកជំនួសលោក Xisco Munoz ដែលបានចាកចេញពី Watford កាលពីថ្ងៃអាទិត្យបន្ទាប់ពីបរាជ័យលើកទី៤ របស់ពួកគេក្នុងការប្រកួតបើកឆាក ៧លើក នៅ Premier League ។

Ranieri ចូលរួមជាមួយ Watford ក្នុងកិច្ចសន្យាពីរឆ្នាំ។

គាត់គឺជាអ្នកចាត់ការម្នាក់ក្នុងចំណោម ១១ នាក់ដែលបានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ដោយបានដឹកនាំក្រុម Leicester City ទទួលបានជោគជ័យមិនគួរឱ្យជឿក្នុងរដូវកាល ២០១៥-១៦ ។

គាត់ក៏បានកាន់កាប់តំណែងកំពូលនៅ Chelsea និង Fulham ហើយក្លាយជាបុរសទី ១៣ ដែលទទួលបន្ទុកក្លិបនៅ Premier League ចំនួន ៤ ផ្សេងគ្នា។

Ranieri អាចប្រើពេលសម្រាកអន្តរជាតិនេះ ដើម្បីចូលទៅក្នុងបរិយាកាសថ្មីរបស់គាត់មុនការប្រកួតដំបូងរបស់គាត់នៅផ្ទះ Liverpool នៅថ្ងៃទី១៦ ខែតុលា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង