×

Newcastle United ក្លាយជា​ក្លិប​អ្នកមាន​បំផុត​នៅ Premier League បន្ទាប់ពី​លក់ឱ្យ​មូលនិធិ​វិនិយោគ​សាធារណៈ​របស់​អារ៉ាប៊ីសាអ៊ូឌីត

ក្លិប Newcastle United ត្រូវបានផ្លាស់ប្តូរជាក្លិបដែលមានជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) បានបញ្ចប់ភាពជាម្ចាស់រយៈពេល ១៤ ឆ្នាំរបស់លោក Mike Ashley តាមរយៈការទិញយកក្លិបនៅក្របខណ្ឌ Premier League នេះ។

PIF នឹងផ្តល់មួយផ្នែកធំនៃទឹកប្រាក់សរុប ៣០០ លានផោន ដើម្បីផ្លាស់ប្តូរ Newcastle ទៅជាក្លិបដែលមានភាពរឹងមាំបំផុតផ្នែកហិរញ្ញវត្ថុ នៅប្រទេសអង់គ្លេស។ ទ្រព្យសម្បត្តិសរុប ៣២០ ពាន់លានអឺរ៉ូរបស់មូលនិធិនេះ គឺស្មើនឹងទ្រព្យសម្បត្តិរបស់ Sheikh Mansour របស់ក្លិប Manchester City ចំនួន ១១ដង។

លោក Yasir Al-Rumayyan នឹងក្លាយជាប្រធានប្រតិបត្តិរបស់ក្លិប ដែលធ្វើឱ្យអ្នកគាំទ្រក្រុម Newcastle បាននាំគ្នាអបអរសាទរការចាកចេញរបស់លោក Ashley ។

FILE PHOTO: Soccer Football – General views outside Newcastle United’s St James’ Park stadium – St James’ Park, Newcastle, Britain – October 7, 2021 General view of the Bobby Robson Statue outside Newcastle United’s St James’ Park stadium Action Images via Reuters/Lee Smith

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង