×

រឿងរ៉ាវសំខាន់ៗ​ដែលបាន​កើតឡើង​ត្រឹមសប្តាហ៍ទី៧ ក្នុង​ក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២

ក្រុមកំពូលតារាងទាំង១០ក្នុងលីគកំពូលអង់គ្លេសរដូវកាល ២០២១-២០២២ ត្រឹមសប្តាហ៍ទី៧ រួមមាន Chelsea, Liverpool, Manchester City, Manchester United, Everton, Brighton Hove Albion, Brentford, Tottenham Hotspur, West Ham United, និង Aston Villa។

ពិន្ទុមានការប្រដេញគ្នាខ្លាំងមែនទែន ដោយគម្លាតពិន្ទុពីលេខ១ទៅលេខ១០ ត្រឹម៦ពិន្ទុប៉ុណ្ណោះ ក្រុមលេខ១តោខៀវ Chelsea មាន១៦ពិន្ទុ, ក្រុមលេខ២ Liverpool មាន១៥ពិន្ទុ ឯក្រុមបន្ទាប់ទៀតមាន១៤ពិន្ទុរហូតដល់៤ក្រុម។

ក្រុមតោខៀវ Chelsea ឡើងមកលេខ១ក្នុងកំពូលតារាង Premier League បន្ទាប់ពីយកឈ្នះក្រុម Southampton ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង១ ខណៈដែលក្រុមយក្សផ្សេងៗទៀតទទួលបានត្រឹមលទ្ធផលស្មើគ្នា ដូចជា Liverpool ២៖២ Manchester City, Manchester United ១៖១ Everton, Brighton Hove Albion ០៖០ Arsenal។

ការប្រកួតក្នុងសប្តាហ៍ទី៧ មានតែក្រុម Southampton ប៉ុណ្ណោះដែលមានកីឡាករម្នាក់ទទួលបានកាតក្រមពេលប៉ះនឹងក្រុមតោខៀវ។ កីឡាកររូបនោះ គឺ James Ward-Prowse នៅនាទី៧៧ បញ្ជាក់ដោយ VAR។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង