Cristiano Ronaldo ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែកញ្ញាឆ្នាំ២០២១ និងត្រូវជាខែទី២សម្រាប់រដូវកាល២០២១-២២ បន្ទាប់ពីបានជះឥទ្ធិពលភ្លាមៗដល់ការវិលត្រឡប់របស់គាត់ទៅ Manchester United វិញ។
គេបានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងការប្រកួតក្របខណ្ឌ Premier League ជាច្រើនបន្ទាប់ពីបានចូលរួមជាមួយ Man Utd ឡើងវិញពីក្រុម Juventus ។
កីឡាករវ័យ ៣៦ឆ្នាំខាងលើ បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លិបថា៖ “មានមោទកភាពដែលបានជាប់ជាកីឡាករល្អប្រចាំខែក្នុងចំណោមកីឡាករឆ្នើមៗ ជាច្រើននៅ Premier League”។
“ សូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំទាំងអស់នៅ Man Utd ខ្ញុំមិនអាចធ្វើវាដោយគ្មានពួកគេបានទេ។ ចូរយើងខិតខំធ្វើវា ហើយលទ្ធផលនឹងមកដល់!”
ដោយឡែក លោក Mikel Arteta បានជាប់ជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំខែកញ្ញា បន្ទាប់ពីដឹកនាំក្រុម Arsenal ឱ្យទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។
Arteta ទទួលបានពានរង្វាន់នេះជាលើកដំបូង បន្ទាប់ពីដឹកនាំក្រុមកាំភ្លើងធំទទួលបានជ័យជម្នះនៅក្នុងការប្រកួតទាំង៣ ដែលពួកគេបានលេងនៅក្នុងខែកញ្ញា បន្ទាប់ពីបរាជ័យ៣ដងជាប់ៗគ្នានៅក្នុងខែសីហា។
Arteta និយាយថា៖ “វាជាអារម្មណ៍ដ៏អស្ចារ្យ វាមានន័យថាយើងធ្វើបានល្អនិងឈ្នះការប្រកួត ប៉ុន្តែសម្រាប់ខ្ញុំវាលើសពីនេះទៅទៀត វាទាក់ទងនឹងគ្រប់គ្នាដែលធ្វើការជាមួយខ្ញុំ ហើយសំណាងណាស់ដែលមានពួកគេ”។
គួរជម្រាបដែរថា កីឡាករ Andros Townsend របស់ Everton បានឈ្នះពានរង្វាន់គ្រាប់បាល់ល្អជាបគេនៅខែកញ្ញា សម្រាប់គ្រាប់បាល់ទល់នឹង Burnley ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕