×

Newcastle ដាក់គោលដៅនាំយកកីឡាករ ៤នាក់របស់ Man Utd ខណៈលោក Steve Bruce ជិតត្រូវបានបណ្ដេញចេញ

ក្រុម Newcastle United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកកីឡាករចំនួន ៤រូបរបស់ក្រុម Manchester United នៅខែមករា ឆ្នាំ២០២២ខាងមុខ។

កាសែត The Star បានរាយការណ៍ថា ក្រុមសារិកាព្រៃ កំពុងសម្លឹងមើលកីឡាករចំនួន ៤ នាក់នៅ Old Trafford ។ ពួកគេ គឺ Anthony Martial, Jesse Lingard, Donny van de Beek និង Eric Bailly ខណៈដែលក្លិប Newcastle សម្លឹងឆ្ពោះទៅរកការផ្លាស់ប្តូរដំបូងរបស់ពួកគេ នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ ក្នុងនាមជាមហាអំណាចហិរញ្ញវត្ថុ។

Martial, Van de Beek និង Bailly សុទ្ធតែមិនពេញចិត្តនៅ Old Trafford ខណៈ Lingard បានព្យាយាមដើម្បីរកតំណែងមួយក្នុងជម្រើស ១១ នាក់ដំបូង បើទោះបីជាមានការរាយការណ៍ថា West Ham United មានបំណងនាំយករូបគេត្រឡប់ទៅវិញ បន្ទាប់ពីការខ្ចីជើងពីក្លិបបិសាចក្រហម កាលពីរដូវកាលមុនក៏ដោយ។

Newcastle United ត្រូវបានរាយការណ៍ថា នឹងបណ្តេញអ្នកចាត់ការ Steve Bruce នៅសប្តាហ៍នេះផងដែរ បន្ទាប់ពីការក្លិបនៅឯកីឡដ្ឋាន St James’ Park លក់ទៅឱ្យមូលនិធិអារ៉ាប៊ីសាអូឌីត។

បុរសវ័យ ៦០ ឆ្នាំរូបនេះ នឹងត្រូវបណ្ដេញចេញ មុនការប្រកួតទល់នឹងក្រុម Tottenham Hotspur ដោយមានជំនួយការគ្រូបង្វឹក គឺលោក Graeme Jones នឹងទទួលបន្ទុកបណ្តោះអាសន្ន។

សេចក្ដីរាយការណ៍ឱ្យដឹងថា បេក្ខភាពដែលនឹងជំនួសតំណែងលោក Steve Bruce សម្រាប់តួនាទីអចិន្ត្រៃយ៍ រួមមាន លោក Lucien Favre អតីតគ្រូបង្វឹក Borussia Dortmund, លោក Brendan Rodgers របស់ក្លិប Leicester City និង Steven Gerrard អ្នកចាត់ការក្លិប Rangers ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង