×

Messi សរសើរ Martinez របស់ Aston Villa ថាជាអ្នកចាំទីល្អបំផុតម្នាក់នៅលើពិភពលោក

Lionel Messi បានសរសើរអ្នកចាំទី Emiliano Martinez របស់ក្លិប Aston Villa បន្ទាប់ពីជ័យជម្នះរបស់អាហ្សង់ទីន ក្នុងលទ្ធផល ៣-០ លើអ៊ុយរុយហ្គាយ ដោយចាត់ទុកគេជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក។

អតីតកីឡាករ Arsenal រូបនេះ បានសង្គ្រោះយ៉ាងល្អពីរលើក ពីការព្យាយាមរបស់ Luis Suarez នៅតង់ទី១ មុនពេលគ្រាប់បាល់បញ្ចូលទី ពីប្រធានក្រុម Messi, Rodrigo De Paul និង Lautaro Martinez ក្នុងការប្រកួតជម្រុះ World Cup ។

Martinez គឺជាវីរបុរសសម្រាប់ក្រុមអាហ្សង់ទីនក្នុងការប្រជែងយកពាន Copa America នៅរដូវក្តៅ ដោយជួយសង្គ្រោះបាល់ប៉េណាល់ទីចំនួន៣ គ្រាប់ក្នុងជ័យជម្នះនៅវគ្គទាត់បាល់កាត់សេចក្ដី លើក្រុមកូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីការបង្ហាញខ្លួនយ៉ាងល្អមួយផ្សេងទៀតសម្រាប់ប្រទេសរបស់គេ កំពូលតារាឆ្នើមរបស់ Paris Saint-Germain គឺ Messi បានសាទរមិត្តរួមក្រុមរបស់គេថា៖ “Dibu [Emiliano] Martinez គឺជាស្នូលនៃក្រុម នៅពេលពួកគេមករកគាត់ គាត់តែងតែឆ្លើយតប គាត់បានបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួននៅមុខទី ហើយពួកយើងមានអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅលើពិភពលោក”។

Martinez ចាប់កាន់តែល្អ តាំងពីបានចាកចេញពី Arsenal នៅរដូវក្តៅឆ្នាំ២០២០ ដើម្បីចូលរួមជាមួយ Aston Villa ។

អ្នកចាំទីវ័យ ២៩ ឆ្នាំរូបនេះ បានចំណាយពេល ១០ ឆ្នាំនៅក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ហើយត្រូវបានខ្ចីជើងចំនួន ៦លើក មុនពេលទទួលបានឱកាសពិតប្រាកដក្នុងជម្រើស១១នាក់ដំបូង។ ឱកាសនោះ បានមកដល់នៅពេល Bernd Leno បានរងរបួស នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០ ហើយ Martinez បានបង្ហាញពីទម្រង់ដ៏ល្អ។ ទោះយ៉ាងណា ដោយមិនមានពេលលេងគ្រាប់គ្រាន់ គេក៏សម្រេចចិត្តផ្លាស់ទៅទៅទឹកដី Villa Park ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២០លានផោន។

អ្នកចាំទីរូបនេះ មានភាពលេចធ្លោនៅក្នុងរដូវកាលដំបូង ហើយបានចាប់ផ្តើមយុទ្ធនាការថ្មីនៅក្របខណ្ឌ Premier League ដោយទទួលបាន Clean sheet ៣ ដងក្នុង ៦ប្រកួត៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង