តុលាការអាមេរិក បានទម្លាក់ចោលសំណុំរឿងដែលនារីម្នាក់ប្តឹងខ្សែប្រយុទ្ធ Cristiano Ronaldo ពីបទរំលោភបំពាននាងក្នុងសណ្ឋាគារមួយនៅទីក្រុង Las Vegas។
នារីរងគ្រោះដែលមានឈ្មោះថា Kathryn Mayorga បានដាក់ពាក្យប្តឹង កីឡាករព័រទុយហ្គាល់ខាងលើ ថា បានរំលោភបំពាននាងកាលពីឆ្នាំ២០០៩ ដោយក្នុងនោះនាងបានទាមទារសំណង់ជាង ៤សែនដុល្លារ។ ទោះយ៉ាងណា សាមីកីឡាករ Cristiano Ronaldo បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
កាលពីឆ្នាំ២០១៩ ព្រះរាជអាជ្ញាក៏បានបដិសេធមិននាំយកសំណុំរឿងរបស់ Ronaldo មកកាត់ក្តីទេ ព្រោះរកមិនឃើញព័ស្តុតាងជាក់លាក់ឡើយ។ ដោយសារបែបនេះ ទើបតុលាការ ច្រានចោលសំណុំរឿងរបស់ Ronaldo ដោយមិនកាត់ក្តីទៀតឡើយ។
ក្រោយទទួលដំណឹងពីតុលាការបែបនេះ មេធាវីដែលការពារក្តីឱ្យ Ronaldo លោក Peter Christiansen បានបង្ហាញពីភាពសប្បាយចិត្ត នឹងទទួលស្វាគមន៍សំណើមួយនោះ ដោយលោកបានអះអាងពីភាពរីករាយចំពោះការត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីតុលាការអំពីបញ្ហានេះ ហើយតុលាពិតជាមានឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងដោយយុត្តិធម៍ចំពោះអង្គហេតុ។
ចំណែកមេធាវីរបស់នារីដែលបានប្តីទៅកាន់ Ronaldo ក៏បានទទួលស្គាល់ថា កូនក្តីរបស់ខ្លួនពិតជាមិនមានសមត្ថភាពស្របច្បាប់ ក្នុងការឈានទៅការដោះស្រាយ ដោយមិនមានព័ស្តុតាងជាក់លាក់ណាមួយនោះឡើយ៕