×

អតីតអាជ្ញាកណ្ដាល Premier League ពន្យល់ពីគ្រាប់បាល់ដ៏ចម្រូងចម្រាសរបស់ Mbappe

អតីតអាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League លោក Dermot Gallagher បាននិយាយពីការសម្រេចចិត្តចំពោះការផ្ដល់គ្រាប់បាល់ដល់ខ្សែប្រយុទ្ធ Kylian Mbappe ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Nations League ។

អាជ្ញាកណ្តាលនៅលើទីលានលោក Anthony Taylor និងមន្រ្តី VAR លោក Stuart Atwell ចាត់ទុកថា Mbappe គឺ Onside ដោយសារតែ Eric Garcia បានប៉ះបាល់ បន្ទាប់ពីការបញ្ជូនបាល់របស់ Theo Hernandez ។

ទោះយ៉ាងណា ការសម្រេចចិត្តនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន នៅក្នុងពិភពកីឡាបាល់ទាត់ ដោយមានអ្នកខ្លះយល់ឃើញថា វាជាបាល់ Offside ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍មួយ លោក Gallagher បានពន្យល់ថា គាត់មិនចូលចិត្តច្បាប់បាល់ទាត់ទេ ហើយជំហរបស់ Mbappe បានបង្ខំឱ្យ Garcia ព្យាយាមស្កាត់បាល់ ទោះបីជា Mbappe នៅក្នុងជំហ Offside ក៏ដោយ។

លោកបាននិយាយថា តាមច្បាប់ វាគឺជាគ្រាប់បាល់ពិតប្រាកដណាស់ ដោយសារ Garcia បានប៉ះបាល់ ប៉ុន្តែ Mbappe បានស្ថិតនៅជំហ Offside ។ យ៉ាងណាក៏ដោយ ច្បាប់បាល់ទាត់ ត្រូវផ្ដល់គ្រាប់បាល់នេះសម្រាប់ក្រុមបារាំង ដែលជាគ្រាប់បាល់ជ័យជម្នះឱ្យបារាំងក្លាយជាម្ចាស់ជើងឯក UEFA Nations League ។ សូមជម្រាបថា បារាំង បានឈ្នះអេស្ប៉ាញដោយលទ្ធផល ២-១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង