pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Premier League៖ លោក Claudio Ranieri បង្ហាញជំនឿចិត្តដឹកនាំ Watford ត្រឡប់មករកភាពល្អប្រសើរឡើងវិញ

លោក Claudio Ranieri បានត្រឡប់មកកាន់ក្របខណ្ឌ Premier League ដែលលោកចាត់ទុកថាជាលីគបាល់ទាត់ដ៏ល្អបំផុតលើលោកវិញហើយ ដោយបានក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Watford។

បុរសជនជាតិអ៊ីតាលី ដែលបានចែកផ្លូវជាមួយក្លិបអ៊ីតាលី Sampdoria ត្រូវបានតែងតាំងមកដឹកនាំក្លិបរហស្សនាមឪម៉ាល់កាលពីដើមខែតុលានេះ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ ការមកដឹកនាំ Watford នេះដែរ គឺលោក Ranieri បានមកជំនួសលោក Xisco Muñoz ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយដឹកនាំមិនបានលទ្ធផលល្អ ពោលគឺ ៧ ប្រកួតដំបូងនៅរដូវកាលថ្មីនេះ Watford ឈ្នះតែ ២ដង ចាញ់ដល់ទៅ៤ដង ហើយស្មើ១ដង ដែលធ្វើឱ្យពួកគេ ឈរនៅលេខ១៥មាន៧ពិន្ទុ។

ជុំវិញការទទួលបានតំណែងជាអ្នកចាត់ការក្លិប Watford នេះ លោក Claudio Ranieri បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ Watford ជាក្លិបល្អមួយព្រោះពួកគេមានកីឡាករឆ្នើមៗជាច្រើនរូប។ សម្រាប់ខ្ញុំវិញ ខ្ញុំមានទស្សនៈ និង គំនិតដែលអាចជួយជ្រោមជ្រែងក្លិបបាន ហើយបើសិនជាយើងរួមបញ្ចូលធាតុផ្សំទាំងអស់នេះ យើងពិតជាអាចទទួលបានក្រុមដ៏ល្អមួយ ហើយខ្ញុំមានជំនឿចិត្តថា យើងពិតជាអាចឆ្លងកាត់ឧបសគ្គនានាជាមិនខាន។”

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលលោក Claudio Ranieri បានត្រឡប់មកដឹកនាំក្លិបនៅក្របខណ្ឌ Premier League វិញ។ ជាក់ស្តែង លោកធ្លាប់ដឹកនាំក្លិប Chelsea, Fulham និង Leicester City ហើយក្លិប Leicester City នេះដែរគឺជាក្លិបដែលលោក Ranieri បានបង្កភាពរំជើបរំជួលខ្លាំងតែម្តង គឺលោកបានជួយក្លិបឡើងពីក្របខណ្ឌ Championship និងបានក្លាយជាជើងឯកលីគកំពូលអង់គ្លេសនៅក្នុងរដូវកាល ២០១៥-១៦។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង