×

អ្នកចូលរួមលេងជាមួយ CBS Fantasy League មិនគួរមើលរំលង Aubameyang ឡើយ

ស្ថិតិនៃការព្យាយាមសម្រេចទីរបស់ Pierre-Emerick Aubameyang (£9.9m) អាចធ្វើឱ្យខ្សែប្រយុទ្ធរូបនេះ ក្លាយជាគោលដៅកំពូលមួយនៅក្នុង CBS Fantasy League ។

ខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal នេះ បានរកគ្រាប់បាល់បញ្ចូលទី នៅរដូវកាលនេះ ក្នុងការបង្ហាញខ្លួនចំនួនប្រកួត ៤ សប្តាហ៍ចុងក្រោយ ដោយស៊ុតបញ្ចូលទីទល់នឹង Norwich City និង Tottenham Hotspur ។

ប៉ុន្តែដោយសារបញ្ហាជំងឺ នៅពេលចាប់ផ្តើមយុទ្ធនាការថ្មីនេះ Aubameyang នៅតែត្រូវបានគេមើលរំលងក្នុង Fantasy ហើយ Managers របស់ក្រុមតែ ២,៣ ភាគរយប៉ុណ្ណោះ ដែលបានផ្ទេរយករូបគេ។

Aubameyang ឈរនៅលំដាប់ទី២ បន្ទាប់ពី Cristiano Ronaldo (£12.6m) ក្នុងចំណោមខ្សែប្រយុទ្ធ ក្នុងការប្រកួត ៤សប្តាហ៍ចុងក្រោយ នៅក្នុងសន្ទស្សន៍ ICT ដែលជាលក្ខណៈពិសេសនៅក្នុង Fantasy ដែលជួយណែនាំពីយុទ្ធសាស្ត្រ និងការជ្រើសរើសសម្រាប់ Managers ។

Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានព្យាយាមសម្រេចទីចំនួន ១៨ លើក ចាប់តាំងពីគាត់ត្រលប់មកកាន់ក្លិបវិញ នៅសប្តាហ៍ទី៤ ពោលគឺច្រើនជាងខ្សែប្រយុទ្ធដទៃទៀត នៅក្នុង Fantasy ។

Aubameyang ជាប់ចំណាត់ថ្នាក់លេខ២ ស្ទួនជាមួយ Harry Kane (£12.1m) របស់ Tottenham Hotspur សម្រាប់ស្ថិតិនេះ ដោយព្យាយាមសម្រេចទីចំនួន ១៣លើកដូចគ្នា។

ការព្យាយាម ៩ លើករបស់ខ្សែប្រយុទ្ធ Aubameyang នៅក្នុងរយៈពេលនោះ កើតឡើងនៅក្នុងតំបន់បាល់ប៉េណាល់ទី។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង